​ឥឡូវ​នេះ​អ្នក​អាច​ប្ដូរ​​រូបកាយ iPhone SE ​ឱ្យ​ដូច iPhone 6S ​បាន​ហើយ​



​iPhone SE ​ថ្មី​បាន​ប្រើប្រាស់​ផ្នែក​មួយ​ចំនួន​ពី​ទូរស័ព្ទ iPhone 6S ​បើ​ទោះ​ជា​វា​មាន​រូបរាង​ដូច iPhone 5S។ បុរស​ម្នាក់​បាន​សម្រេច​ចិត្ត​ធ្វើការ​ដោះដូរ​រូប​កាយ iPhone SE ​ឱ្យ​មាន​រូបរាង​ដូច iPhone 6S បាន​បង្ហាញ​ពី​ជំហាន​ក្នុង​ការ​ផ្លាស់ប្ដូរ​នៅ​លើ​គេហទំព័រ​ទស្សនាវដ្ដី Computer Bild កាលពី​ពេល​ថ្មីៗ។

iphone-SE1

Untitled-3

​បុរស​ម្នាក់​នេះ បាន​ទិញ​សមាសធាតុ​ផលិតផល Apple ក្លែងក្លាយ​ខ្លះ​ ដើម្បី​យក​មក​ដោះដូរ​ទៅ​លើ iPhone SE។ គាត់​បាន​ចំណាយ​ពេល ២-៣ម៉ោង​ក្នុង​ការ​ប្រែ​កាយ​រូបរាង iPhone SE ទៅ​ជា iPhone 6S mini ​ព្រោះ​វា​មាន​លក្ខណៈ​ស្មុគស្មាញ​បន្តិច​ពាក់ព័ន្ធ​នឹង​ការ​ផ្លាស់ប្ដូរ​បណ្ដា​ផ្នែក​មួយ​ចំនួន​ពី iPhone SE ទៅ​ដាក់​ក្នុង​សំបក iPhone 6s ថ្មី៕
X
5s