Samsung ​ចុះ​បញ្ជី​ប៉ាតង់​ថ្មី​ពាក់ព័ន្ធ Contact Lens ឆ្លាតវៃ​សម្រាប់​បញ្ជា​​អេក្រង់ កាមេរ៉ា និង​ឧបករណ៍​ផ្សេងៗ​ពី​ចម្ងាយ​



តាម​សេចក្ដី​រាយការណ៍​ដំបូង​គេ​ពី​គេហទំព័រ​កូរ៉េ SamMobile ថ្មីៗ​នេះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន Samsung ទើប​បាន​ចុះ​បញ្ជី​ប៉ាតង់​នូវ​បច្ចេកវិទ្យា​កែវ​ពាក់​ភ្នែក Contact Lens ​ពិសេស សម្រាប់​បំពាក់​ជាមួយ​កាមេរ៉ា, សេនសឺរ​ចលនា (motion sensor), ឧបករណ៍​បញ្ជូន (transmitter) និង​ឧបករណ៍​បង្ហាញ (display unit)។

2016-04-07-image-4

បច្ចេកវិទ្យា Contact Lens ថ្មី​របស់ Samsung អាច​ត្រូវ​បាន​ប្រើ​ក្នុង​ទម្រង់​តំណភ្ជាប់​ឥត​ខ្សែ ដើម្បី​ធ្វើ​ទំនាក់ទំនង​ទៅ​កាន់​ស្មាតហ្វូន​របស់​អ្នក​ពាក់​កែវ​ពិសេស​នេះ ហើយ​ចលនា​នៃ​កែ​ភ្នែក​របស់​អ្នក​ប្រើ និង​ការ​ធ្មេចភ្នែក​ជាដើម នឹង​ត្រូវ​ផ្ញើ​ក្នុង​ទម្រង់​ពាក្យ​បញ្ជា (command) ទៅ​កាន់​ឧបករណ៍​ដែល​បាន​ភ្ជាប់។ ប៉ាតង់​បច្ចេកវិទ្យា​នេះ អាច​ធ្វើ​ឱ្យ​គេ​នឹង​ឃើញ​ដល់​ការ​ច្របាច់​បញ្ចូល​គ្នា​ទៅ​ក្នុង​វែនតា​ឆ្លាវៃ Google Glass ​ព្រោះ​ដើម្បី​ផ្ដល់​ការ​បង្ហាញ​រូប​កាន់តែ​ល្អ​ឥត​ខ្ចោះ ក្នុង​ទំហំ​មុំ​ធំ និង​គុណភាព​រូប​ខ្ពស់។ សូម​បញ្ជាក់​ថា កន្លង​ទៅ​ក្រុមហ៊ុន Google ក៏​បាន​ប្រកាស​គម្រោង​អភិវឌ្ឍ Contact Lens ឆ្លាតវៃ​របស់​ខ្លួន​ដែរ ដែល​វា​មាន​មុខងារ​ពិសេស​អាច​ត្រួតពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម ដើម្បី​បង្ការ​គ្រោះថ្នាក់​នៅ​ពេល​អ្នក​មិន​បាន​គ្រប់គ្រង​បរិមាណ​ជាតិ​ស្ករ​ត្រឹមត្រូវ៕
X
5s