Apple ចង់ផលិត MacBook គ្មាន Keyboard បញ្ជាដោយគ្រាន់តែប៉ះលើផ្ទៃរាប ដើម្បីឱ្យកម្រាស់រឹតតែស្ដើងជាងមុន
កុំព្យូទ័រស៊េរីថ្មីចុងក្រោយរបស់ Apple គឺ New MacBook អេក្រង់ ១២អ៊ីញត្រូវបានឌីហ្សាញមានកម្រាស់ស្ដើង ភ្ជាប់ដោយ Keyboard ថ្មីដែលមានគ្រាប់ចុចស្ដើងយ៉ាងរាក់ ទើបធ្វើឲ្យវាមានកម្រាស់ស្ដើងជាងជំនាន់មុនៗ។ បើតាមរបាយការណ៍ថ្មីនេះពីគេហទំព័រ techinsider ឱ្យដឹងថា Apple ប្រហែលកំពុងសម្រេចចិត្តលើការដក Keyboard កុំព្យូទ័រយួរដៃចេញតែម្ដង ហើយជំនួសមកវិញនូវការប្រើ touch surface លើផ្ទៃរាបស្មើ ដើម្បីជាបទពិសោធន៍ថ្មីមិនធ្លាប់មាន និងដើម្បីឱ្យ Laptop រឹតតែស្ដើងបំផុត។