សេចក្ដីរាយការណ៍៖ Galaxy Note 6 នឹងបំពាក់បច្ចេកវិទ្យាអត់ចូលទឹកដូច Galaxy S7 ដែរ
ស្មាតហ្វូនថ្មីចុងក្រោយរបស់ Samsung គឺ Galaxy S7 និង S7 edge ត្រូវបានបំពាក់បច្ចេកវិទ្យាមិនចូលទឹក ដែលផ្ដល់ទំនុកចិត្តយ៉ាងខ្លាំងដល់អតិថិជន មិនខ្លាចចូលទឹក ទោះបីស្ថិតក្នុងកាលៈទេសៈក្រោមតំណក់ទឹកភ្លៀង ឬយកទៅថតក្នុងទឹកក៏បាន។ ចំណែករបាយការណ៍ថ្មីនេះ ឱ្យដឹងថា ផេប្លេត Galaxy Note 6 ក៏នឹងបំពាក់បច្ចេកវិទ្យាមិនចូលទឹកដែរ។
យោងតាមរបាយការណ៍ថ្មីនេះថា Galaxy Note 6 នឹងភ្ជាប់មកជាមួយបច្ចេកវិទ្យាមិនចូលទឹក IP68 ដូចមានប្រើនៅលើ Galaxy S7 និង S7 edge។ IP68 សម្រាប់ Note 6 នឹងអាចធ្វើឲ្យផេប្លេតស៊ូទ្រាំនឹងជម្រៅទឹក ១,៥ម៉ែត្រ ក្នុងរយៈពេល ៣០នាទីបានដោយគ្មានបញ្ហា។ ថ្មីៗនេះ យើងបានឃើញសមត្ថភាព Galaxy S7 ដែលអាចធន់នឹងជម្រៅទឹកបានយូរជាងរយៈពេលបានកំណត់ខាងដើមទៅទៀត ហើយ Note 6 នេះក៏នឹងមានសមត្ថភាពដូចគ្នាដែរ។ ស
ចចាមអារ៉ាមមុនបានលើកឡើងថា Note 6 អាចនឹងមានអេក្រង់ ៥,៧អ៊ីញគាំទ្រការបង្ហាញរូប 4K, ហើយមាន RAM រហូតដល់ 6GB។ វានឹងបំពាក់ដោយឈីប Exynos 8990 ឬ Qualcomm Snapdragon 820 និងមានមេម៉ូរីម៉ាស៊ីន 256GB បច្ចេកវិទ្យា UFS storage ថ្មីរបស់ Samsung។
កាមេរ៉ា Note 6 នឹងមានទំហំដូចនៅលើ S7/S7 edge ដែរ គឺខាងមុខទំហំ 5MP ហើយខាងក្រោយទំហំ 12MP ថតវីដេអូក្នុងកម្រិត Ultra HD 4K។ ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថា វែកមុខ Galaxy Note 6 នៅអំឡុងខែកក្កដា ឆ្នាំ២០១៦ នេះហើយ ដែលនឹងដំណើរការដោយ Android N ពីប្រអប់ស្រាប់៕