នាឡិកា Apple Watch 2 នឹងមានកម្រាស់ស្ដើងជាងមុន បង្ហាញខ្លួននៅសន្និសី WWDC ខែកក្កដាខាងមុខ
នាឡិកា Apple Watch ជំនាន់ទី២ នឹងមានកម្រាស់ស្ដើងជាងមុន បង្ហាញខ្លួននៅសន្និសី WWDC ខែកក្កដាខាងមុខចចាមអារ៉ាមទូទៅមួយចំនួនបានអះអាងថា យើងអាចនឹងឃើញនាឡិកាដៃឆ្លាតវៃ Apple Watch ជំនាន់ថ្មី នៅអំឡុងពេលប្រកាសចេញ iPhone 7 ក្នុងខែកញ្ញាខាងមុខ ប៉ុន្តែអ្នកវិភាគ Brian White ទទួលបានព័ត៌មានពីដៃគូផ្គត់ផ្គង់ Apple នៅចិនមកថា ក្រុមហ៊ុនអាមេរិកនេះ អាចនឹងប្រកាសចេញនាឡិកា Apple Watch មុនពេល iPhone 7 បង្ហាញខ្លួនទៀត គឺនៅអំឡុងខែកក្កដា។
អ្នកវិភាគរូបនេះ បានអះអាងថានាឡិកា Apple Watch ជំនាន់ទី២ នឹងមានកម្រាស់ស្ដើងជាងមុន ២០% ទៅ ៤០% ហើយនឹងត្រូវ Apple ប្រកាសចេញក្នុងពេលឆាប់ៗខាងមុខ មិនរង់ចាំរហូតដល់ iPhone 7 ត្រូវវែកមុខឡើយ។ Apple Watch 2 នឹងត្រូវប្រកាសចេញនៅអំឡុង ២ ឬ ៣ខែខាងមុខ គឺនៅអំឡុងសន្និសីទ Word Wide Developer (WWDC) ឆ្នាំ២០១៦ នេះ ដែលប្រារព្ធធ្វើក្នុងខែកក្កដា។
លើសពីនេះ លោកថែមទាំងបានអះអាងពាក់ព័ន្ធនឹងលក្ខណសម្បត្តិរបស់ iPhone 7 ផងដែរ។ លោក Brian White បានអះអាងថា បច្ចេកវិទ្យាកាមេរ៉ាភ្លោះ (dual-camera system) នឹងមានបំពាក់លើតែ iPhone 7 Plus ទេ មិនមាននៅលើ iPhone 7 ឡើយ៕