Land Rover ចេញរថយន្តស្ព័រស៊េរីរថយន្តប្រណិតអាចបត់ដំបូលទុក (Convertible)
រថយន្ត Range Rover ស៊េរីថ្មីម៉ូដែល Evoque នេះជាប្រភេទរថយន្តទំនើប ត្រូវបានសម្រិតសម្រាំង ឌីហ្សាញជាពិសេស អាចបត់ដំបូលទៅក្រោយបាន។ Land Rover អះអាងថា Evoque គឺជារថយន្ត compact convertible SUV ប្រណិតដំបូងគេលើលោក ដែលអាចបត់ដំបូលទុកបាន។
ចង់ដឹងថា ទំនើបយ៉ាងណានោះ សូមទស្សនាវីឌេអូខាងក្រោម៖ Evoque ថ្មីនេះ ត្រូវបានប្រកាសចេញជាសាធារណៈនៅក្នុងអគារល្បីឈ្មោះ Central Saint Martinsនៃសាកលវិទ្យាល័យសិល្បៈទីក្រុងឡុងដុង។ Gerry McGovern ប្រធានផ្នែករចនារបស់រថយន្តរបស់ Land Rover និងជានាយកផលិតកម្មផងនោះបានមានប្រសាសន៍ថា៖ «រថយន្ត Rang Rover Evoque Convertible គឺជានិមិត្តរូបនៃការចម្រាញ់ ឌីហ្សាញ ច្នៃប្រឌិតខ្ពស់ និងប្រណិត។ វាពិតជារថយន្តល្អឥតខ្ចោះ ស័ក្ដិសមត្រូវគេយកទៅបង្អួតសមត្ថភាព និងរូបរាងក្នុងទីក្រុងឡុងដុង»។
ចំណុចពិសេសលើរថយន្ត Evoque របស់ Land Rover គឺត្រូវបានឌីហ្សាញ ឱ្យរថយន្តមានមុខងារអាចបត់ដំបូលបានដោយខ្លួនឯង។ Evoque ត្រូវបានបំពាក់ដំបូលដំណើរការបានដោយអគ្គិសនី ហើយអាចបត់ដំបូលទៅក្រោយដោយប្រើពេល ១៨វិនាទី និងពន្លាដំបូលដូចសភាពដើមក្នុងរយៈពេល ២១វិនាទី។ រថយន្តមានល្បឿន ៣០ម៉ាយល៍/ម៉ោង ឬប្រហែល ៥០គីឡូម៉ែត្រ/ម៉ោង៕ សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Jaguar Land Rover