បណ្ដាកម្មវិធី (App) ដែលបំផ្លាញថ្មទូរស័ព្ទរបស់អ្នក ក្នុងនោះក៏មាន Facebook និង Clash of Clans ដែរ!
ជាការពិតណាស់ ប្រភេទកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមទាំងអស់ សុទ្ធតែត្រូវបានបង្កើតអមដោយមុខងារផ្ដល់ការរំលឹក (notification) ដល់អ្នកប្រើ ដែលជាហេតុនាំឱ្យវាត្រូវដំណើរការជាប់នៅ background។ ស្មាតហ្វូនមួយប្រសិនមានប្រភេទកម្មវិធីដំណើរការនៅ background ច្រើននោះវានឹងស៊ីថ្មទូរស័ព្ទខ្លាំងបណ្ដាលឱ្យឆាប់អស់ បើធ្ងន់គឺឆាប់ខូចថ្មទៀតផង។ ក្រៅពីកម្មវិធីបណ្ដាញសង្គម ក៏នៅមានហ្គេម ការកំណត់ពន្លឺ ការបើក Bluetooth ដំណើរការសេវាកម្ម Location ជាដើម។ ខាងក្រោមនេះគឺជាកម្មវិធី និងមុខងារស្មាតហ្វូនដែលនាំឱ្យស៊ីថ្មខ្លាំង និងអាចធ្វើឱ្យថ្មឆាប់ខូចបាន៖
១) Game
ភាគច្រើនជាប្រភេទ ហ្គេមអនឡាញដែលវានឹងផ្ដល់នូវ notification រាល់ពេលមានបច្ចុប្បន្នភាពមាតិកាថ្មី ដើម្បីជូនដំណឹងដល់អ្នកលេង។ ជាក់ស្ដែងហ្គេម Candy Crush ឬ Clash of Clans ដែលកំពុងពេញនិយមខ្លាំងសព្វថ្ងៃ។
២) Facebook
កម្មវិធី Facebook បានភ្ជាប់មកជាមួយមុខងារ Notification ដែលនឹងបញ្ជាក់ប្រាប់អ្នកប្រើឱ្យបានដឹងនូវរាល់ពេលមានបច្ចុប្បន្នភាពមាតិកាដែលពាក់ព័ន្ធនឹងគណនីរបស់អ្នក។
៣) ការកំណត់ពន្លឺអេក្រង់ (screen brightness)
ជារឿងធម្មតាទេ ប្រសិនអ្នកបើកពន្លឺអេក្រង់ខ្លាំង នោះវានឹងធ្វើឱ្យថ្មទូរស័ព្ទឆាប់អស់ទៅតាមនោះ។ ដូច្នេះអ្នកគួរក្រិតពន្លឺអេក្រង់ឱ្យសមល្មមជាមួយតម្រូវការភ្នែករបស់អ្នក ពិសេសគឺការបើកពន្លឺទាបបានហើយនៅពេលយប់ ដើម្បីជៀសវាងប៉ះពាល់ភ្នែកផងដែរ។
៤) បើកមុខងារ Bluetooth
បើឈប់ប្រើ Bluetooth ហើយគួរណាស់តែបិទមុខងារនេះចោល ព្រោះវាក៏អាចធ្វើឱ្យថ្មឆាប់អស់មួយកម្រិតដែរ។
៥) ការបើកមុខងារ Location service
មុខងារ Location នឹងដំណើរការជាប់នៅ background នៃស្មាតហ្វូនដើម្បីកំណត់ដឹងនូវទីតាំងទូរស័ព្ទ ជាក់ស្ដែងមុខងារនេះ អាចប្រើបានជាមួយ Facebook ដែលអាចធ្វើឲ្យ friend មើលដឹងថា តើអ្នកកំពុងស្ថិតនៅទីណាបាន។
៦) មុខងារ Sptify
មិនខុសគ្នានឹងមុខងារ Location Service ទេ ព្រោះវាក៏នឹងដំណើរការ background នៃស្មាតហ្វូនដែលជាហេតុនាំឱ្យថ្មទូរស័ព្ទឆាប់អស់ដែរ។
៧) សេវាកម្ម Netflix
សេវាកម្ម Netflix ក៏ជួយដើមហេតុនាំឱ្យថ្មស្មាតហ្វូនឆាប់អស់ផងដែរ។ ដូច្នេះបើមិនចាំបាច់ប្រើទេ គួរតែបិទចោល។ ក្រៅពីនេះនៅមានបណ្ដាកម្មវិធី និងមុខងារមួយចំនួនទៀតក៏ជាផ្នែកនាំឱ្យថ្មទូរស័ព្ទឆាប់ស្រកដែរ គ្រាន់តែបណ្ដាមុខងារ និងកម្មវិធីខាងលើ គឺអាចប៉ះពាល់ខ្លាំងជាង៕