Facebook Messenger ​ឥឡូវ​នេះ​អាច​ផ្ញើ (Send) និង​បើក​មើល (Preview) ​ឯកសារ Dropbox បាន​



ថ្មីៗ​នេះ កម្មវិធី​ផ្ញើ​សារ​បណ្ដាញ​សង្គម Messenger ត្រូវ​បាន​ក្រុមហ៊ុន Facebook ​បន្ថែម​មុខងារ​គាំទ្រ​ដល់​សេវាកម្ម Cloud របស់​ក្រុមហ៊ុន Dropbox ដោយ​អ្នក​ប្រើ អាច​ផ្ញើ​ចេញ (Send) ព្រមទាំង​បើក​មើល (Preview) ​ឯកសារ Dropbox បាន​ផ្ទាល់​នៅ​ក្នុង FB Messenger។ មុខងារ​ថ្មី​នេះ គឺ​អាច​ដំណើរការ​បាន​ទាំង Messenger នៅ​លើ iOS និង Android។ អ្នក​ប្រើ Facebook Messenger ​នឹង​អាច​ស្វែងរក​ឯកសារ​ចេញ​ពី​កម្មវិធី dropbox ​ដើម្បី​ផ្ញើ​ចេញ​ទៅ​ឱ្យ friend បាន និង​អាច​បើក​មើល​បាន​យ៉ាង​ងាយស្រួល ដូច​ជា វីដេអូ រូបថត ឬ GIF។ សូម​បញ្ជាក់​ថា Dropbox ​គឺ​ជា​សេវាកម្ម Cloud ​ដ៏​ឆ្លាតវៃ​មួយ​ត្រូវ​បាន​ក្រុមហ៊ុន​តែង​យក​ចិត្ត​ទុកដាក់​ច្របាច់​បញ្ចូល​ទៅ​ក្នុង​សេវាកម្ម​ល្បីៗ​បច្ចុប្បន្ន​ដើម្បី​ដើរ​ឱ្យ​ទាន់​សម័យកាល​បច្ចេកវិទ្យា ជាក់ស្ដែង​ការ​ច្របាច់​បញ្ចូល​ដំណើរការ​ send និង preview នៅ​លើ Messenger របស់ Facebook អីចឹង។ ក្រុមហ៊ុន​បាន​ប្រកាស​ចេញ​មុខងារ​ថ្មី​គាំទ្រ Dropbox នៅ​លើ FB Messenger នេះ​នៅ​ក្នុង​សន្និសីទ F8 developer ​ហើយ​គេ​ជឿ​ថា ក្រុមហ៊ុន​បណ្ដាញ​សង្គម​ដ៏​ល្បី​ឈ្មោះ​លើ​លោក​នេះ នឹង​មាន​អ្វី​ថ្មី​ជាច្រើន​ទៀត បង្ហាញ​ជូន​សាធារណជន​ក្នុង​ពេល​ឆាប់ៗ៕
X
5s