Wekey ​ក្ដារ​ចុច​ស្ដើង និង​ស្រាល​បំផុត​លើ​លោក អាច​បត់​ទុក​ក្នុង​ហោប៉ៅ​បាន​យ៉ាង​ងាយស្រួល អាច​ប្រើ​បាន​ជាមួយ Smartphone/Tablet​



ប្រសិន​អ្នក​ចូលចិត្ត​ប្រើ Keyboard ពិតៗ​ប្រភេទ physical ​ជាង keyboard ប្រភេទ visual keyboard ដែល​បង្ហាញ​លើ​អេក្រង់​ផ្ទាល់​នោះ អ្នក​អាច​ស្វែងរក​ជាមួយ Bluetooth keyboard នេះ​បាន។ ​ជាមួយ​ទំហំ​តូច ងាយស្រួល​ទុកដាក់​តាម​ហោប៉ៅ ដោយ​វា​អាច​បត់​បាន។ វា​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​គេហទំព័រ​ Indiegogo ​ជាមួយ​ការ​ផ្សព្វផ្សាយ​លើក​ស្ទួយ​ថា ជា Keyboard ​ស្ដើង និង​ស្រាល​បំផុត​លើ​លោក។

Wekey-Super-Thin-Folding-Pocket-Bluetooth-Keyboard

6c8d0a7a697b01c9587bc90b16216174_original

ក្ដារ​ចុច Wekey Pocket នេះ​មាន​កម្រាស់​ត្រឹមតែ ៦មិល្លីម៉ែត្រ ​ហើយ​មាន​ទម្ងន់ ៩៥ក្រាម ហើយ​អាច​បត់​បាន​ជា​ពីរ ងាយស្រួល​ទុកដាក់​ក្នុង​ហោប៉ៅ និង​មាន​ទម្ងន់​ស្រាល។ ​តម្លៃ​ដាក់​លក់​នៅ​លើ​គេហទំព័រ Indiegogo ​គឺ ៥៨ដុល្លារ​អាមេរិក។ សូម​ទស្សនា​វីដេអូ​ខាងក្រោម​ដើម្បី​ស្វែងយល់​លក្ខណៈ ពិសេស​របស់ Keyboard ស្ដើង​នេះ៖

download

https://youtu.be/ZDuo_Lrq3d8
X
5s