ប្រសិន iPhone ឬ iPad មានបញ្ហា រលត់បើកមិនចេញ ប្រើវិធី ៤យ៉ាងនេះដើម្បីដោះស្រាយបាន!
បញ្ហានៅលើស្មាតហ្វូន និងថេប្លេតទំនើបអាចកើតច្រើនរូបភាពខុសៗគ្នា ដែលបញ្ហាខ្លះ លោកអ្នកអាចទើបជួបលើកដំបូង ហើយពុំដឹងពីវិធីសាស្ត្រដោះស្រាយ ក៏យកចូលជាងជួសជុល។ ជាក់ស្ដែង iPhone ឬ iPad របស់អ្នក ចុចលើប៊ូតុង Power ច្រើនដងហើយ នៅតែមិនព្រមចេញ ឬមិនឆេះ ទោះបីអ្នកប្រាកដថា ពុំមានបញ្ហាលើថ្ម ដោយចំណាយពេលដោតសាកថ្មចោលហើយក៏ដោយ។ ជាការពិតណាស់ ពេលខ្លះវាបណ្ដាលមកពីកំហុសឆ្គងផ្នែក hardware ឬក៏អាចមកពីបញ្ហាសូហ្វ៊ែរ ហើយអ្នកក៏អាចជួសជុលបានដោយខ្លួនឯងដែរ។