​នាយកដ្ឋាន​ប្រឆាំង​អំពើ​ភេរវកម្ម Homeland Security របស់​អាមេរិក ព្រមាន​ឱ្យ​លុប​​កម្មវិធី QuickTime ចេញ​ពី​កុំព្យូទ័រ Windows!​



​នាយកដ្ឋាន Homeland Security ​របស់​អាមេរិក និង​ក្រុមហ៊ុន​អ៊ីនធឺណិត​លំដាប់​កំពូល​របស់ បាន​ប្រកាស​ជា​សាធារណៈ​ឱ្យ​អ្នក​ប្រើ​កុំព្យូទ័រ Windows PC ទាំងឡាយ​ធ្វើការ​លុប (uninstall) ​ចោល​នូវ​កម្មវិធី​ចាក់​ចម្រៀង Quicktime របស់ Apple បន្ទាប់​ពី​រក​ឃើញ​កំហុស​ឆ្គង​លើ​ភាសា​កូដ (bug) ចំនួន២ ភ្លាមៗ​នៅ​ក្នុង​សូហ្វ៊ែរ​នេះ។

1460951495511

តាម​ការ​បង្ហោះ​នៅ​ក្នុង blog កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​សុវត្ថិភាព​ប្រព័ន្ធ​សូហ្វ៊ែរ​ Trend Micro បាន​និយាយ​ថា ក្រុមហ៊ុន Apple ​មិន​អាច​ធ្វើការ​ផ្ដល់​កញ្ចប់​បច្ចុប្បន្នភាព​សម្រាប់​កម្មវិធី Quicktime ​នៅ​លើ Windows បាន​ឡើយ ដោយសារ​ប្រឈម​នឹង​កំហុស​កូដ (bug) ទាំង​ពីរ​នេះ។ ក្រុមហ៊ុន Trend Micro បន្ត​ថា bugs អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​វាយប្រហារ​ប្រព័ន្ធ​សូហ្វ៊េរ​នៅ​លើ​កុំព្យូទ័រ Windows PC ដើម្បី​ប្រមូល​យក​ទិន្នន័យ​ពី​ទំព័រ​វែបសាយ (web page)​ ឬ​បើក​មើល​ឯកសារ​សម្ងាត់​ជាក់លាក់​មួយ។

quicktime-logo

គេ​មិន​ដឹង​ថា ករណី​នេះ​គឺ​ជា​អំពើ​របស់ Hacker ចង់​កេងប្រវ័ញ្ច​យក​ប្រយោជន៍​របស់​អ្នក​ប្រើ ឬ​មួយ​យ៉ាងណា​នោះ​ទេ។ ទោះជា​យ៉ាងណា​នាយកដ្ឋាន​ប្រឆាំង​អំពើ​ភេរវកម្ម Homeland Security បាន​ធ្វើការ​ព្រមាន​ឱ្យ​ដែល​កំពុង​ប្រើ​កម្មវិធី Quicktime នៅ​លើ Windows PC ទាំងឡាយ ​លុប​កម្មវិធី​នេះ​ចេញ​ដើម្បី​សុវត្ថិភាព​ប្រព័ន្ធ និង​សុវត្ថិភាព​ឯកសារ​សំខាន់ៗ​របស់​ខ្លួន​ជៀសវាង hacker ​លួច​យក។ ការ​ព្រមាន​ធ្វើឡើង​តែ​សម្រាប់​កុំព្យូទ័រ Windows PC មិន​បាន​និយាយ​អំពី Quicktime ដំណើរការ​លើ​ប្រព័ន្ធ Mac ឡើយ។ ចំណែក​អង្គការ​ត្រៀម​សង្គ្រោះ​ប្រព័ន្ធ​សុវត្ថិភាព​ដែល​ត្រូវ​វាយប្រហារ US-CERT ក៏​បាន​ដាក់​ការ​ព្រមាន​នេះ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ដែរ ឱ្យ​អ្នក​ប្រើ Windows PC ​ទាំងឡាយ​ប្រុងប្រយ័ត្ន​ចំពោះ​មេរោគ ​និង​ការ​គំរាមកំហែង​ផ្សេងៗ​ដោយសារ​បញ្ហា​សុវត្ថិភាព​លើ QuickTime ដូច​គ្នា៕
X
5s