មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រហែល​​មិន​ដឹង​?​



ប្រព័ន្ធ​ប្រតិបត្តិការ iOS 9 អាច​ប្រើ​ទិន្នន័យ​អ៊ីនធឺណិត​របស់​ទូរស័ព្ទ​លើ iPhone របស់​អ្នក នៅ​ពេល​ណា​ដែល​សញ្ញា Wi-Fi ចុះ​ខ្សោយ។ នេះ​មាន​ន័យ​ថា បើ​ទោះបី​លោក​អ្នក​បើក Wi-Fi ប្រើ​ក៏​ដោយ ប៉ុន្តែ​នៅ​ពេល Wi-Fi ខ្សោយ នោះ​ទូរស័ព្ទ​នឹង​ទាញ​យក​សញ្ញា​ទិន្នន័យ (Data Signal) របស់​ប្រព័ន្ធ​ទូរស័ព្ទ ឬ​ពី​ស៊ីម​កាត ទៅ​ប្រើ​ជំនួស ជាហេតុ​ធ្វើឲ្យ​អស់​លុយ​ទូរស័ព្ទ​ដោយ​មិន​ដឹង​ខ្លួន​ក៏​មាន។

ធ្វើ​ដូចនេះ គឺ​ដើម្បី​បង្កើន​សញ្ញា Wi-Fi ជួយ​ឱ្យ​ល្បឿន​អ៊ីនធឺណិត​នៅ​តែ​លឿន។ យ៉ាងណា អ្នក​ប្រើ​មួយ​ចំនួន​បាន​ត្អូញត្អែរ​អំពី​មុខងារ​នេះ គឺ​ទាញ​យក​ទិន្នន័យ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លួន​ទៅ​ប្រើ ជា​ហេតុ​នាំឲ្យ​ចំណាយ​ប្រាក់​លើ​ប្រព័ន្ធ​ទូរស័ព្ទ​ដោយ​មិន​ដឹង​ខ្លួន។ មុខងារ​នេះ​មាន​ឈ្មោះ​ថា Wi-Fi Assist នៅ​លើ iOS 9។ ខាង​ក្រោម​នេះ គឺ​ជា​របៀប​បិទ Wi-Fi Assist៖

-ចូល​ទៅ Settings → Cellular រួច​រំកិល​ចុះ​ក្រោម​បំផុត និង​បិទ​នៅ​ត្រង់ Wi-Fi Assist ជា​ការ​ស្រេច។ ពី​ពេល​នេះ Wi-Fi នឹង​មិន​ប្រើ​ទិន្នន័យ CELL DATA ដែល​អ្នក​ឱ្យ​អស់​លុយ​ទូរស័ព្ទ​របស់​អ្នក​ទៀត​ទេ៕

ដោយ៖រឹទ្ធិរាជ ប្រភព៖ businessinsider

X
5s