ជួបជាមួយទូរស័ព្ទ Android តូចបំផុតលើលោក កម្រឃើញម៉ូដែល Posh Micro X S240 តើមានអ្វីពិសេសខ្លះ?
ខណៈស្មាតហ្វូនទំនើបត្រូវបានផលិត មានរូបរាងរឹតតែធំឡើងៗ ពីមួយជំនាន់ទៅមួយជំនាន់នោះ ពេលនេះ បែរជាលេចចេញស្មាតហ្វូន Android ដែលមានទំហំតូចបំផុតលើលោកទៅវិញ។ វីដេអូខាងក្រោមនេះ ត្រូវបានធ្វើបទបង្ហាញអំពីលក្ខណសម្បត្តិទូរស័ព្ទ Android តូចបំផុតលើលោក ក្រោមម៉ូដែល Posh Micro X S240 ធ្វើឡើងដោយបុរសម្នាក់ពីគេហទំព័រ Ubox Therapy៖
https://youtu.be/07tkIbbLH_Y
នៅក្នុងវីដេអូខាងលើ គេបានយកស្មាតហ្វូនតូចបំផុតលើលោក Micro X S240 នេះទៅប្រៀបធៀបនឹងផេប្លេត Note 5 របស់ Samsung គេថា វាពិតជាមានរូបរាងតូចណាស់។ ចំពោះទូរស័ព្ទធម្មតាប្រភេទ feature phone ប្រសិនមានទំហំតូច អាចជារឿងធម្មតាប៉ុណ្ណោះ ប៉ុន្តែ Posh Micro X S240 ជាទូរស័ព្ទស្មាតហ្វូនដើរដោយ Android ដែលគេកម្របានឃើញ មានរូបរាងដ៏តូចបែបនេះណាស់។