Apple ចេញលក់កុំព្យូទ័រ Retina MacBooks អេក្រង់ ១២អ៊ីញថ្មីស៊េរីឆ្នាំ២០១៦ កាន់តែទំនើបល្បឿនលឿនជាងមុន ១៥% ទៅ ១៨%
បន្ទាប់ពីបានប្រកាសចេញកុំព្យូទ័រ New MacBook អេក្រង់ ១២អ៊ីញដំបូងកាលពីដើមឆ្នាំ២០១៥ ពេលនេះក្រុមហ៊ុន Apple បានចេញលក់ Retina MacBook អេក្រង់ ១២អ៊ីញថ្មីទៀតហើយ។ New MacBook បំពាក់បច្ចេកវិទ្យាអេក្រង់ Retina ទំហំ ១២អ៊ីញថ្មីនេះ ត្រូវក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពលើលក្ខណសម្បត្តិ ក្នុងនោះមានដូចជា បំពាក់អង្គប្រតិបត្តិថ្មី និងមានជម្រើសពណ៌មាសក្រហម (Rose Gold)។
https://youtu.be/iMwCBuMUUPU
កុំព្យូទ័រ Retina MacBook ១២អ៊ីញថ្មីនេះ បានបំពាក់ដោយអង្គប្រតិបត្តិជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Intel, កែលំអលើក្រាហ្វិក អង្គផ្ទុកទិន្នន័យល្បឿនលឿនជាងមុន ហើយក៏បានកែលំអលើសមត្ថភាពថ្មដោយកាន់បានរយៈពេលយូរជាងមុនប្រហែល ១ម៉ោងផងដែរ។