Samsung ប្រកាស​​ចេញ​ Galaxy S7 ពណ៌​ផ្កាឈូក​ថ្មី​​សម្រាប់​បំពេញ​ចិត្ត​សុភាព​នារី​



ថ្ងៃនេះ ក្រុមហ៊ុន Samsung បានប្រកាសជាសាធារណៈថា នឹងចេញលក់ស្មាតហ្វូន Galaxy S7/S7 edge ជាមួយជម្រើសពណ៌ផ្កាឈូកថ្មីដែលជាពណ៌ទី៥ បន្ទាប់ពីពណ៌ ខ្មៅ មាស ស និងទឹកប្រាក់។ S7 ពណ៌ផ្កាឈូកទាំងពីរម៉ូដែលនឹងមានលក់នៅលើទីផ្សារកូរ៉េខាងត្បូង ហើយនឹងបន្តមានលក់លើទីផ្សារអាស៊ីជាបន្តបន្ទាប់។ ស្រដៀងគ្នានឹងក្រុមហ៊ុន Apple ដែលបានផលិត iPhone 6S/6S Plus ពណ៌មាសក្រហម (rose gold) កាលពីឆ្នាំមុន ចំណែកក្រុមហ៊ុន Samsung ប្រើយុទ្ធសាស្ត្រពណ៌ថ្មីជាពណ៌ផ្កាឈូក ដោយសង្ឃឹមនឹងផ្ដល់ជម្រើសពេញចិត្តមួយសម្រាប់សុភាពនារីដែលស្រលាញ់ពណ៌ស៊ីជម្ពូបែបនេះ មិនចាញ់ពណ៌ rose gold មាននៅលើ iPhone ឡើយ។ សូមបញ្ជាក់ថា Galaxy S7 ទាំងពីរម៉ូដែលត្រូវបាន Samsung ប្រកាសចេញកាលពីអំឡុងខែកុម្ភៈ អមដោយលក្ខណៈ សម្បត្តិខ្ពស់ៗ ក្នុងនោះមានចំណុចលេចធ្លោល្អជាង S6 ដូចជាមុខងារ Always On Display, បច្ចេកវិទ្យាមិនចូលទឹក និងបច្ចេកវិទ្យាកាមេរ៉ាថតបានច្បាស់ជាងមុនទោះនៅទីងងឹតជាដើម៕
X
5s