Microsoft ប្រកាស​របាយការណ៍​សារពើពន្ធ ផលិតផល Surface ​ជោគជ័យ​មួយ​កម្រិត ចំណែក Windows Phone បន្ត​ធ្លាក់​ចុះ​



ក្រុមហ៊ុន Microsoft បានប្រកាសចេញរបាយការណ៍សារពើពន្ធប្រចាំត្រីមាសទី៣ ឆ្នាំ២០១៦ ថ្មីៗនេះ ជាលទ្ធផល ក្រុមហ៊ុនរកប្រាក់ចំណូលសរុបបាន ២០,៥ពាន់លានដុល្លារ។ តួលេខ ទាំងប្រាក់ចំណូល និងចំណេញ គឺមានការធ្លាក់ចុះពីត្រីមាសដដែលធៀបនឹងឆ្នាំទៅ ប៉ុន្តែសេវាកម្ម និងផលិតផល Cloud របស់ក្រុមហ៊ុននៅបន្តមានសភាពល្អប្រសើរ ដោយអាចយឹតយោងចំណូលថ្មីបាន។

wp-8.1-redstone-builds

ប្រាក់ចំណូលទាក់ទងផលិតផល Surface គឺកើនឡើងដល់ ១,១ពាន់លានដុល្លារប្រចាំត្រីមាសថ្មីនេះ គិតជាមធ្យមភាគគឺមានកំណើន ៦១% ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ទាំងថេប្លេត Surface Pro 4 និងកុំព្យូទ័រ Surface Book បានជួយពង្រឹងការលក់ដល់ក្រុមហ៊ុន ប៉ុន្តែដូចទម្លាប់ចាស់អីចឹង ដោយក្រុមហ៊ុនរក្សាការសម្ងាត់អំពីតួលេខ មិនបញ្ចេញជាសាធារណៈទេ។ ចំណែកផលិតផលទូរស័ព្ទដៃរបស់ Microsoft វិញ នៅបន្តមានបញ្ហាសម្រាប់ត្រីមាសនេះដដែល។ Microsoft អាចលក់ឧបករណ៍ក្រោមឈ្មោះ Lumia បានតែ ២,៣លានគ្រឿងនៅត្រីមាសទី៣ នេះ។ តួលេខនេះ បានធ្លាក់ចុះរហូតដល់ ៧៣% ប្រៀបធៀបនឹងតួលេខចាស់លក់បានរហូតដល់ ៨,៦លានគ្រឿង កាលពីត្រីមាសទី៣ ឆ្នាំ២០១៥។ ជាលទ្ធភាព ចំណូលបានពីជំនួញទូរស័ព្ទមានការធ្លាក់ចុះ ៤៦%៕
X
5s