សញ្ញាទាំង ៧ដែលបង្ហាញថា គេឈប់ជឿលើអ្នកទៀតហើយ
ជំនឿជាក់ ប្រៀបបានជាអុកសីុហ្ស៊ែននៅក្នុងកន្លែងការងារ។ អ្នកណាក៏ត្រូវការវា សម្រាប់រស់នៅប្រចាំថ្ងៃរវាងគ្នានឹងគ្នាដែរ។ បើអ្នកគ្មានវាទេ កុំរំពឹងទុកថា ការងារដំណើរការទៅមុខបាននោះ។ នៅពេលដែលមេរបស់អ្នកជឿជាក់លើអ្នក ការងាររបស់អ្នកក៏មានភាពជោគជ័យដែរ។ សញ្ញាខាងក្រោមនេះ ជាសញ្ញាមួយចំនួនដែលបង្ហាញថា មេរបស់អ្នក និងមិត្តរួមការងារឈប់ជឿអ្នកទៀតហើយ។
១) មិត្តរួមការងាររបស់អ្នកបិទបាំងព័ត៏មាន៖ បើសិនអ្នកតែងតែជាមនុស្សចុងក្រោយដែលដឹងព័ត៏មានមួយនោះ នេះជាសញ្ញាមួយយ៉ាងធំដែលបង្ហាញថា គេឈប់ជឿអ្នកទៀតហើយ។
២) អ្នកមានអារម្មណ៏មិនល្អ៖ បើសិនជាអ្នកមានអារម្មណ៏ថា មេរបស់អ្នក និងបុគ្គលិករបស់អ្នក មិនជឿជាក់អ្នក វាអាចជាអារម្មណ៏ក្នុងខួរក្បាល។ ក៏ប៉ុន្តែ វាអាចជាការពិត។ ដូច្នេះហើយ អ្នកគួរតែបន្តរកមើលសញ្ញាប្រសិនជាអ្នកនៅតែមានអារម្មណ៏បែបនេះ។
៣) អ្នកមិនត្រូវបានគេលើកទឹកចិត្ត៖ មនុស្ស គឺមិនចង់ចំណាយពេលនឹងថាមពល និងទឹកចិត្តមនុស្ស ដែលពួកគេមិនជឿជាក់នោះទេ។ ដូច្នេះហើយ ប្រសិនបើមិត្តរួមក្រុមមិនសូវជួយអ្នកទៀតទេ នេះជាសញ្ញាមួយដែលអាក្រក់។
៤) កិច្ចសន្ទនាតែងតែផ្លាស់ប្តូររាល់ពេលដែលអ្នកចូលក្រុមហ៊ុន៖ នេះជាសញ្ញាមួយយ៉ាងច្បាស់ដែលបង្ហាញថាពួកគេមានអារម្មណ៏មិនល្អពេលមានអ្នកក្នុងកិច្ចសន្ទនាណាមួយ។ នេះជាហេតុផលមួយដែលអ្នកដទៃបានបាត់បង់ជំនឿទុកចិត្តនៅលើអ្នក។
៥) មិត្តរួមការងារមិនជឿជាក់ ឬពឹងផ្អែកលើអ្នក៖ ប្រសិនជាគេមានអារម្មណ៏ថា គេមិនអាចពឹងពាក់លើអ្នកបាន គេមិនមករកអ្នកឡើយ។ ពួកគេសុខចិត្តធ្វើដោយខ្លួនគេ។
៦) អ្នកមិនត្រូវគេរួមបញ្ជូលក្នុងការប្រជុំធំៗ៖ នេះជាសញ្ញាយ៉ាងច្បាស់ ដែលមេរបស់អ្នកមិនជឿជាក់លើអ្នកទៀតឡើយ។ វាក៏អាចជាមេរបស់អ្នកខ្លាចអ្នកក្បត់ ឬ ប្រើប្រាស់ព័ត៏មានមិនសមរម្យ។
៧) កិច្ចការរបស់អ្នកត្រូវត្រួតពិនិត្យពីរដង៖ ប្រសិនជាមេ ឬបុគ្គលិកណាម្នាក់ក្នុងក្រុមហ៊ុនត្រូវត្រួតពិនិត្យការងាររបស់អ្នកដល់ទៅពីរដង គេឈប់ជឿជាក់អ្នកក្នុងការធ្វើកិច្ចការទៀងឡើយ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.businessinsider.com