Facebook ដាក់​មុខងារ​ដឹង​ពី​មនុស្ស​នៅ​ទីក្រុង​ប៉ារីស​មាន​សុវត្ថិភាព​ឬអត់​



Facebook បាន​ដាក់​​ដំណើរ​ការ​មុខងារ​មួយ​ ​ដែល​មាន​ឈ្មោះ​ថា "Safety Check”​ សម្រាប់​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​មនុស្ស​ដែល​ស្ថិត​ក្នុង​ស្ថានភាព​វាយ​ប្រហារ​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​សុក្រ​។​ មុខងារ​នេះ​ប្រើ​សម្រាប់​ដឹង​ពី​មនុស្ស​ដែល​ស្ថិត​ក្នុង​តំបន់​គ្រោះ​ថ្នាក់​ ថា​មាន​សុវត្ថិភាព​ឬ​អត់​។​​ ដើម្បី​ដឹង​ពី​មិត្តភក្ដិ​របស់​លោក​អ្នក​មាន​សុវត្ថិភាព​ សូម​ចូល​ទៅ​កាន់​ទំព័រ Paris Terror Attacks។ នៅ​ពេល​ដែល​មិត្តភក្ដិ​របស់​លោក​អ្នក​បាន​ធ្វើ​សញ្ញា​ថា​ពួក​គេ​មាន​សុវត្ថិភាព​ នោះ​ Facebook នឹង​ផ្តល់​ដំណឹង​ដល់​អ្នក​តាម​ notifications ។​ អ្នក​តំណាង​ Facebook ម្នាក់​បាន​និយាយ​ថា​ មុខ​ងារ​មួយ​នេះ​ត្រូវ​បាន​ប្រើ​ ៥​ដង​រួច​មក​ហើយ​សម្រាប់​គ្រោះ​ធម្មជាតិ ប៉ុន្តែ​លើ​នេះ​គឺ​ប្រើ​សម្រាប់​ស្ថានការណ៍​ដែល​មិន​ល្អ​នៅ​ប្រទេស​បារាំង។​ លោក​បាន​បន្ថែម​ទៀត​ថា យើង​ពិត​ជា​តក់ស្លុត​នឹង​ក្រៀមក្រំ​យ៉ាង​ខ្លាំង​ចំពោះ​ព្រឹត្តិការណ៍​ដែល​បាន​ផ្សាយ​ពី​ទី​ក្រុង​ប៉ារីស​ដែល​ជា​ព័ត៌មាន​​ទាក់​ទង​នឹង​មិត្តភ័ក្ដិ​រួម​ទាំង​សញ្ជាតិ​របស់​ពួក​គេ ​​ដែល​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់។ នេះ​ជា​មុខងារ​​ក្នុង​ទម្រង់​ទូរស័ព្ទ៖
X
5s