មានមូលហេតុ១ដែលយន្តហោះបច្ចុប្បន្នហោះយឺតជាងយន្តហោះកាលពី ៥០ឆ្នាំ
ការហោះហើររបស់យន្តហោះភាគច្រើនបើប្រៀបធៀបគឺហោះយឿតជាងកាលពី ៥០ឆ្នាំមុន។ ជាក់ស្ដែង ការហោះហើរពីទីក្រុង New York ទៅ Houston រដ្ឋតិចសាស់គឺចំណាយពេលប្រមាណ ៣ម៉ោង និង៥០នាទី ប៉ុន្តែកាលពីឆ្នាំ ១៩៧៣ ការហោះហើរចំណាយពេលតែ ២ម៉ោង និង៣៧នាទីប៉ុណ្ណោះ។ តើមកពីមូលហេតុអ្វី? មូលហេតុគឺសាមញ្ញទេ គឺការសន្សំសំចៃប្រេង (Fuel Efficiency)។ មួយឆ្នាំៗក្រុមហ៊ុនអាកាសចរណ៍សន្សំសំចៃបានរាល់លានដុល្លារពីការហោះហើរយឺតនេះ។ នៅចន្លោះពីឆ្នាំ២០០២ ដល់ឆ្នាំ ២០១២ តម្លៃប្រេងបានកើនឡើងពី ០,៧ដុល្លារក្នុងមួយហ្គាឡុងឡើងដល់ ៣ដុល្លារក្នុងមួយហ្គាឡុង។ កាលពីឆ្នាំ ២០០៨ ទីភ្នាក់ងារ AP បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ JETBLUE បានសន្សំថវិកាបាន ១៣,៦លានដុល្លារក្នុងមួយឆ្នាំដោយគ្រាន់តែហោះហើរយឺតជាងមុនតែ២នាទីក្នុងមួយជើងហោះហើរ៕