Facebook ចង់បង្កើតមុខងារ ដែលជួយសម្រួលសម្រាប់អ្នកដែលបែកបាក់ស្នេហា
រាល់ទាំងរូបភាព ឬប្រយោគ(status)មានលក្ខណៈផ្អែមល្ហែមដែលដៃគូស្នេហាបានបង្ហាញនៅលើ Facebook ទាំងអស់ វានឹងក្លាយជាការជូរចត់កាលណាគូរស្នេហ៍នោះបានបែកបាក់គ្នា។
ដោយហេតុនេះហើយ Facebook បានចាប់ផ្ដើមបង្កើតមុខងារមួយដើម្បីជួយសម្រួលដល់បញ្ហានេះ ដោយធ្វើការមិនបង្ហាញពីរូបភាពចាស់ៗដែលខ្លួនមានជាមួយដៃគូរស្នេហា ឬកំណត់លើរូបភាពទាំងនោះបាន។
កាលណាលោកអ្នកប្ដូរទំនាក់ទំនងជីវិតរបស់អ្នក(relationship)ក្នុង Facebook ថាអ្នកគ្មានទំនាក់ទំនងជាមួយដៃគូរចាស់ទៀតទេ នោះមុខងារមួយនេះនឹងធ្វើការស្នើសុំទៅកាន់អ្នកតាមរយៈមុខងារមួយនេះ។
ប្រសិនបើលោកអ្នកបានជ្រើសពាក្យថា "take a break” និង "see less” ចំពោះនរណាម្នាក់ វានឹងមិនបង្ហាញពីការបង្ហោះរូបភាព ឬសកម្មភាពរបស់ម្នាក់នោះនៅក្នុងផ្ទាំង Facebook របស់អ្នកឡើយ។
ជាមួយគ្នានេះដែល អ្នកក៏អាចកំណត់ចំពោះការបង្ហាញសកម្មភាពរបស់ខ្លួននៅលើ Facebook ទៅកាន់អតីតដៃគូរស្នេហារបស់អ្នកផងដែរ។
ក្រុមហ៊ុន Facebook បានសរសេរលើប្លក់ (Blog) របស់ខ្លួនថា៖ «ការងារនេះវាជាផ្នែកនៃការខំប្រឹងរបស់យើងក្នុងការអភិវឌ្ឍធនធានសម្រាប់មនុស្សដែលពិបាកក្នុងការរស់នៅក្នុងជីវិត។ យើងសង្ឃឹមថាមុខងារនេះនឹងជួយដល់មនុស្សដែលបែកបាក់គ្នាក្នុង ការសម្រួលអារម្មណ៍ ក៏ដូចជាមានភាពកក់ក្តៅ និងការគ្រប់គ្រងខ្លួនឯងបានល្អបំផុតនៅលើផ្ទាំង Facebook”»៕