តិចនិក​​ធ្វើ​ឱ្យ​ស្មាតហ្វូន​ដំណើរការ​យឺត​ប្រែ​ទៅ​ជា​លឿន​ជាង​មុន ដោយ​អនុវត្ត ១០ចំណុច​នេះ​



ជា​ធម្មតា​ល្បឿន​ដំណើរការ​របស់​ស្មាតហ្វូន គឺ​អាស្រ័យ​លើ​លក្ខណៈ​សម្បត្តិ​នៅ​ត្រង់ Hardware ជា​សំខាន់ បន្ទាប់​មក Software បន្ទាប់​បន្សំ។ ថ្វីត្បិត​អ្នក​ទិញ​ស្មាតហ្វូន​ទំនើប​ថ្លៃៗ ពេល​ប្រើ​ដំបូង ភាព​រលូន​ស្រួល​ប្រើ​ដំណើរការ​លឿន តែ​ប្រើ​យូរៗ​ទៅ ល្បឿន​ចាប់ផ្ដើម​យឺត​បន្តិចៗ​ម្ដងៗ ប្រសិន​ស្មាតហ្វូន​នោះ​បំពាក់​អង្គ​ប្រតិបត្តិ និង RAM ខ្ពស់​ប្រហែល​អ្នក​មិន​ចាប់​អារម្មណ៍​ដឹង​ឡើយ តែ​បើ​ស្មាតហ្វូន​ធន់​មធ្យម​អាច​នឹង​ធុញទ្រាន់​នឹង​ល្បឿន​យឺត។

  AAEAAQAAAAAAAALiAAAAJDU4NjE1Y2YxLWZlYTItNGQxYS1iYTc2LTU3OGZkZTQ4NTQ3Mg (1)

ទោះជា​យ៉ាងណា យើង​អាច​ថែទាំ ត្រួត​ពិនិត្យ​ផ្នែក Software ដើម្បី​រក្សា​បាន​ល្បឿន​ដំណើរការ​ស្មាតហ្វូន​នៅ​តែ​លឿន​ដូច​ថ្មី ទោះបី​ប្រើ​រយៈពេល​យូរ​ហើយ​ក៏​ដោយ។ ទំព័រ​នេះ BizKhmer សូម​លើក​យក​គន្លឹះ​ដើម្បី​ជួយ​បង្កើន​ល្បឿន​ដំណើរការ​ស្មាតហ្វូន​ឱ្យ​លឿន​ជាង​មុន ១០ចំណុច​ដូច​ខាង​ក្រោម៖ ១) ​រក្សា​ទម្លាប់​សាក​ថ្ម​ស្មាតហ្វូន​ឱ្យ​ពេញ​សឹម​ប្រើ (Keep it Fully Charged)៖ អ្នក​ប្រើ​តែង​ចង់​បាន​ស្មាតហ្វូន Android ណា​ដែល​មាន​ល្បឿន​ដំណើរការ​លឿន ហើយ​សាក​ថ្ម​ពេញ​ប្រើប្រាស់​បាន​រយៈពេល​យូរ។ បើ​ស្មាតហ្វូន​ស៊េរី​ខ្ពស់ ប្រើ​ប្រហែល​មួយ​ថ្ងៃ​ពេញ យប់​ឡើង​ប្រាកដ​ជា​ត្រូវ​យក​មក​ដោត​ឌុយ​បញ្ចូល​ថ្ម​វិញ​មិន​ខាន។ ដូច្នេះ​ចូល​ចាំ​ថា មិន​គួរ​ប្រើ​រហូត​ដល់​ស្មាតហ្វូន​អស់​ថ្ម​រលីង រលត់​នោះ​ទេ ព្រោះ​នាំ​ឱ្យ​ថ្ម​ឆាប់​ខូច។

download (1)

អ្នក​ប្រើ​មួយ​ចំនួន​សូម្បី​តែ​ថ្ម​ចាប់​ផ្ដើម​មាន​បញ្ហា ឬ​ខូច​ក៏​មិន​ចាប់​អារម្មណ៍​ដឹង​ផង ដូច្នេះ​វា​ធ្វើ​ឱ្យ​ស្មាតហ្វូន​របស់​អ្នក​ងាកៗ​ឆាប់​អស់​ថ្ម (ថ្ម​លែង​កាន់) ដូច្នេះ​តម្រូវ​ឱ្យ​យក​ទៅ​សាក​ឡើង​វិញ អាច​មាន​ចំនួន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ។ បែបនេះ នឹង​ធ្វើ​ឱ្យ​ស្មាតហ្វូន​ក្ដៅ ហើយ​ស្មាតហ្វូន​ក្ដៅ និង​ទំហំ​ទំនេរ​របស់​អង្គ​ចងចាំ​នឹង​ថយ​ចុះ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ដំណើរការ​យឺត​បាន។ មិន​តែ​ប៉ុណ្ណោះ ប្រសិន​ប៉ះពាល់​ដល់​ទំហំ​ទំនេរ (Storage capacity) នោះ​អាយុកាល​នៃ​ការ​ប្រើប្រាស់​ស្មាតហ្វូន​នឹង​ថយ​ចុះ​ផង​ដែរ។ ថ្ម​ប្រភេទ​លីចូម​អ៊ីយ៉ុង ជាទូទៅ​មាន​គុណភាព​អាច​ប្រើ​ចន្លោះ​ពី ៣ ទៅ​៥ឆ្នាំ​អាស្រ័យ​លើ​ការ​ចេះ​ថែម​ទាំ។ ប្រសិន​ការ​ប្រើ មាន​សីតុណ្ហភាព​ទូទៅ 32F ឬ 0Cº អង្គ​ចងចាំ​អាច​បាត់បង់​សមត្ថភាព​ផ្ទុក ៦% ប្រសិន​ប្រើ​ក្នុង​សីតុណ្ហភាព ២៥​អង្សា នោះ​អង្គ​ចងចាំ​នឹង​បាត់បង់​សមត្ថភាព​ផ្ទុក ២០% ហើយ​បើ​ប្រើ​ក្នុង​សីតុណ្ហភាព​ក្ដៅ​រហូត ៤០​អង្សា ថ្ម​នឹង​ឆាប់​បាត់បង់​សមត្ថភាព​ផ្ទុក ៣៥%។ ២) ប្រើ​​កម្មវិធី​គ្រប់គ្រង​អង្គ​ចងចាំ​ឱ្យ​បាន​ល្អ (Get Memory Management Software)៖ អ្នក​ប្រើ​អាច​ទាញ​យក (download) និង​ដំឡើង​ប្រភេទ​កម្មវិធី​មាន​មុខងារ​គ្រប់គ្រង​អង្គ​ចងចាំ (Memory) ឥត​គិត​ថ្លៃ ឬ​តម្លៃ​ធូរ​ថ្លៃ​បំផុត ដើម្បី​ប្រើ​នៅ​លើ​ស្មាតហ្វូន។ កម្មវិធី​ទាំង​នោះ restore ទំហំ​អង្គ​ចងចាំ​មិន​ឱ្យ​បាត់បង់​ដោយ​ធ្វើ defragmenting លើ Hard Drive ឬ​អាច​ស្វែងរក​មក​វិញ​នូវ​ឯកសារ​ដែល​បាន​លុប។ Defragmentation ថែមទាំង​អាច​ជួយ​ដល់​ល្បឿន​ដំណើរការ​ស្មាតហ្វូន​ប្រើ Android បាន​មួយ​កម្រិត​ដែរ។ ក្រោយ​ពី​ដំឡើង​កម្មវិធី​ប្រភេទ​នេះ​ហើយ អ្នក​ប្រើ​អាច​បើក​ប្រើ app គ្រប់​ពេល ដើម្បី​ធ្វើ​ឱ្យ​អង្គ​ចងចាំ​មាន space ធំ (free up memory)។ ៣) បិទ​រាល់​កម្មវិធី​ណា​ដែល​មិន​ប្រើ និង​ដំណើរការ (Close Unused Apps and Processes)៖ ស្មាតហ្វូន​មិន​ដូច​ជា Desktop Computer នោះ​ទេ គឺ​ពុំ​មាន​អនុភាព​ដំណើរការ​ខ្លាំង​ដូច​កុំព្យូទ័រ​ឡើយ។ ដូច្នេះ​ហើយ ទើប​ពេល​ដំណើរការ​កម្មវិធី​ច្រើន​លើ​ស្មាតហ្វូន នឹង​ធ្វើ​ឱ្យ​ដំណើរការ​យឺត។ ដើម្បី​ជៀសវាង​ល្បឿន​យឺត អ្នក​អាច​បិទ (close) កម្មវិធី​មួយ​ចំនួន​មិន​ចាំបាច់​ប្រើ​ដែល​ដំណើរការ​ជា​លក្ខណៈ​ស្ថិត​នៅ Background។ អ្នក​ប្រើ​ថែមទាំង​អាច​បិទ​ផ្ដាច់ (end) process ដែល​កំពុង​ដំណើរការ​ជា​លក្ខណៈ Background នៅ​លើ​ស្មាតហ្វូន​បាន ដោយ​ប្រើ​ប្រភេទ​កម្មវិធី background task killer ដូច​ជា Advance Task Killer ជាដើម។ កម្មវិធី​ទាំង​អស់​នេះ ងាយស្រួល​ទាញ​យក (download) និង​ប្រើប្រាស់។ វា​មាន​មុខងារ​ដូច​នឹង task manager នៅ​លើ desktop ឬ laptop អីចឹង គឺ​អាច​បិទ background process នៅ​ពេល​ជាប់​ដំណើរការ​ច្រើន​ដែល​ធ្វើ​ឱ្យ​កុំព្យូទ័រ​ដំណើរការ​យឺត។

11

បើ​មិន​អីចឹង លោកអ្នក​ក៏អាច​លុប (Uninstall) លើកម្មវិធីដែលមិនមានប្រយោជន៍ ឬកម្មវិធីដែលអ្នកមិនសូវប្រើក៏បាន។ ៤) លុប​ឯកសារ​ផ្ទុក (Cache) របស់​កម្មវិធី Browser (Clear the Browser Cache)៖ ការ​ប្រើ​កម្មវិធី Browser នៅ​លើ​ស្មាតហ្វូន​រយៈពេល​យូរៗ​ទៅ ឯកសារ​នឹង​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​លើ​អង្គ​ចងចាំ។ អង្គ​ចងចាំ​ដែល​រក្សា​ទុក browser cache ច្រើន​ពេក នឹង​ធ្វើ​ឱ្យ​ល្បឿន​ដំណើរការ​របស់​ទូរស័ព្ទ​យឺត​ជាង​មុន មិន​ត្រឹមតែ​នៅ​លើ Browser ប៉ុណ្ណោះ​ទេ។ ដូច្នេះ អ្នក​ប្រើ​គួរ​លុប Browser Cache ដោយ​ចូល​ទៅ​ម៉ឺនុយ Menu → Options → Settings រួច​ចុច​លើ​ប៊ូតុង Clear Cache។ ៥) លុប Cookies និង​កម្មវិធី​ដែល​មិន​ប្រើ ឬ​ឯកសារ​តន្ត្រី (Delete Cookies and Unused Programs or Media)៖ នៅ​លើ​ស្មាតហ្វូន Android គេ​អាច​រក្សាទុក​ឯកសារ​ជា​ច្រើន​ប្រភេទ​ខុសៗ​គ្នា ដែល​មាន​ទម្រង់​ជា កម្មវិធី (software app), ឯកសារ (file) និង​វីដេអូ​ជា​ដើម។ ភាគច្រើន​របស់​ទាំង​នេះ​ស្ថិត​ក្នុង Gallery របស់​ទូរស័ព្ទ ឬ​នៅ​លើ​អេក្រង់ main screen ហើយ​ប្រភេទ​ព័ត៌មាន​ផ្សេង​ទៀត​អាច​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ទូរស័ព្ទ​ដោយ​ស្វ័យប្រវត្តិ​ក្រោយ​ពេល​ដំឡើង​កម្មវិធី​ក្នុង​ទម្រង់​ជា Cookies។ Cookies គឺ​ជា​កម្មវិធី​ដែល​ត្រូវ​បាន​ដំឡើង​លើ browser ទូរស័ព្ទ ដើម្បី​តាមដាន history នៃ​សកម្មភាព​ចេញ​ចូល​គេហទំព័រ​ណាមួយ។ ឯកសារ និង​កម្មវិធី​ទាំង​នេះ នឹង​ត្រូវ​ចំណាយ​ទំហំ​ទំនេរ​ច្រើន​លើ​អង្គ​ចងចាំ ហើយ​យូរៗ​ទៅ​អង្គ​ចងចាំ​នឹង​អស់ space ពុំ​មាន​កន្លែង​ទំនេរ​សម្រាប់​រក្សា​តទៅទៀត ដែល​នឹង​នាំ​ឱ្យ​ដំណើរការ​យឺត។ ដូច្នេះ​អ្នក​គួរ​លុប cookies, app, និង​ឯកសារ​តន្ត្រី​ដែល​មិន​ចាំបាច់​លើ​ទូរស័ព្ទ​ចេញ ដើម្បី​ឱ្យ​មាន​ដំណើរការ​ល្អ​ឡើង​វិញ។ របៀប​លុប Cookies ចូល​ទៅ Menu → More Options → Settings → Clear all cookie data របៀប​លុប​កម្មវិធី ចូល​ទៅ Settings → Applications → Manage Application → Downloaded apps បន្ទាប់​មក​រក​មើល​កម្មវិធី​ដែល​ចង់​លុប រួច​ចុច​លើ​ប៊ូតុង Uninstall។ របៀប​លុប​ឯកសារ ងាយស្រួល​ដោយ​គ្រាន់​តែ​ចូល​ទៅ Gallery រួច​រក​មើល​ឯកសារ​ដែល​ចង់​លុប ចុច​ពី​លើ​ឱ្យ​ជាប់ រួច​ចុច​លើ​ប៊ូតុង Delete។ ៦) Format អង្គ​ចងចាំ (Perform Factory Reset)៖

6

ប្រសិន​ស្មាតហ្វូន​ដំណើរការ​ចេះ​តែ​រអាក់រអួល មាន​បញ្ហា​ច្រើន​នៅ​ពេល​នេះ គឺ​ដល់​ពេល​គួរ​តែ​ធ្វើ system restore ឬ Factory Reset ដែល​ច្រើន​តែ​ឮ​គេ​ថា “Format មេម៉ូរី​ម៉ាស៊ីន"។ នេះ​គឺ​ជា​គន្លឹះ​ចុងក្រោយ ប្រសិន​ដំណោះស្រាយ​ទាំងឡាយ​ខាង​លើ​ពុំ​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ។ ៧) ធ្វើ​បច្ចុប្បន្នភាព​ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ស្មាតហ្វូន (Update your smartphone firmware)៖

7

ការ​ធ្វើ​បច្ចុប្បន្នភាព​លើ Firmware ក៏​អាច​ជួសជុល​បញ្ហា error មួយ​ចំនួន​អ្នក​មិន​បាន​ដឹង ដែល​អាច​នាំ​ឱ្យ​ល្បឿន​ដំណើរការ​របស់​ស្មាតហ្វូន​យឺត តែ​អ្នក​មិន​បាន​ចាប់​អារម្មណ៍​។ ៨) ឆែក​មើល​ទំហំ​ទំនេរ​លើ​អង្គ​ចងចាំ​របស់​ម៉ាស៊ីន (Check the internal memory space)៖

8

ប្រសិន​បាន​ដឹង​ថា ទំហំ​អង្គ​ចងចាំ​នៅ​សល់​តិច គួរ​រក​វិធី​យ៉ាងណា ធ្វើ​ឱ្យ​សល់​ទំហំ​ទំនេរ​ច្រើន​វិញ បើ​មិន​ដូច្នោះ​ល្បឿន​ដំណើរការ​នឹង​ចុះ​ខ្សោយ។ វិធី​ដ៏​សាមញ្ញ​មួយ អ្នក​អាច​ប្ដូរ​ទីតាំង​រក្សាទុក​ឯកសារ​ដូច​ជា រូបថត ឯកសារmp3 វីដេអូ និង​ផ្សេងៗ​ទៀត ទៅ​ទុក​ក្នុង​មេម៉ូរី​កាត (microSD) វិញ។ ទោះជា​យ៉ាងណា ស្មាតហ្វូន​ស៊េរី​ទាប​មួយ​ចំនួន មាន​អង្គ​ចងចាំ​ម៉ាស៊ីន​តូច​ស្រាប់​ទៅ​ហើយ ទោះ​បី​ខំ​ផ្លាស់ប្ដូរ​ឯកសារ​ទៅ​ដាក់​ក្នុង​កាត SD វិញ ក៏​នៅតែ​មិន​អាច​ជួយ​បាន​ច្រើន​នោះ​ទេ។ ៩) ស្វែងរក​កម្មវិធី​មាន​ប្រយោជន៍​នៅ​លើ Play Store ដែល​អាច​ជួយ​បង្កើន​ល្បឿន​ស្មាតហ្វូន (Search the Play Store for useful applications)៖ ខាង​ក្រោម​នេះ គឺ​ជា​ឈ្មោះ​កម្មវិធី​ខ្លះៗ​ដែល​មាន​ប្រយោជន៍​អាច​ជួយ​ឱ្យ​ស្មាតហ្វូន​ដំណើរការ​លឿន​ជាង​មុន​គ្រាន់​បើ៖ -កម្មវិធី auto task killer៖ ជួយ​សម្លាប់ (kill) កម្មវិធី​ក្នុង​រយៈពេល​រហ័ស​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ។ វា​អាច​ជួយ​បង្កើន​ទំហំ RAM ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ម៉ាស៊ីន​ដំណើរការ​បាន​ធូរ លឿន​ជាង​មុន។ -ជ្រើសរើស​កម្មវិធី antivirus ល្អ​មួយ​យក​មក​ប្រើ៖ ដើម្បី​សុវត្ថិភាព មិន​ឱ្យ​មេរោគ malware ឆ្លង​ចូល ដែល​អ្នក​ឱ្យ​ស្មាតហ្វូន​យឺត។ -ប្រភេទ​កម្មវិធី start up manager៖ អាច​ឱ្យ​អ្នក​បញ្ឈប់ (stop) ដំណើរការ​កម្មវិធី​មួយ​ចំនួន ពី​ដំណាក់កាល​ចាប់ផ្ដើម​ដំណើរការ​ទូរស័ព្ទ (starting up) ដោយ​ស្វ័យប្រវត្តិ​ក្រោយ​ពី​ចុច​ប៊ូតុង Power។ -កម្មវិធី Juice defender៖ ជួយ​ឱ្យ​ថ្ម​ទូរស័ព្ទ​ប្រើ​បាន​យូរ ព្រោះ​មាន​មុខងារ​បញ្ឈប់ service និង application។ -កម្មវិធី Apps to SD Card៖ ប្រើ​សម្រាប់​ផ្លាស់ប្ដូរ (move) កម្មវិធី​មួយ​ចំនួន​ពី​អង្គ​ចងចាំ​ម៉ាស៊ីន​ ទៅ​កាត microSD។ នេះ​ក៏​អាច​ជួយ​បង្កើន​ល្បឿន​ទូរស័ព្ទ​បាន​មួយ​ផ្នែក​ផង​ដែរ។ -កម្មវិធី Spare parts៖ អាច​ឱ្យ​អ្នក​ប្រើ​ settings ច្រើន ក្នុង​ការ configure ទូរស័ព្ទ ដូច​ជា Faster window និង transition animation។ ១០) ចាប់​ផ្ដើម​ដំណើរការ​ស្មាតហ្វូន​ម្ដង​ទៀត (Restart the phone)៖

9

ជា​វិធីសាស្ត្រ​បណ្ដោះអាសន្ន​ប្រើ​បាន​មួយ​គ្រាៗ ព្រោះ​នៅ​ពេល​អ្នក​ប្រើ​ទូរស័ព្ទ​រយៈពេល​យូរ​មិន​ដែល​បិទ ឬ restart នោះ​នឹង​នាំ​ឱ្យ​ជាប់ service និង​ដំណើរការ process ច្រើន។ ដូច្នេះ​គួរ​តែ​បិទ ឬ restart ក្នុង​រយៈពេល​កំណត់​មួយ​អាច​ជា ១សប្ដាហ៍​ម្ដង​យ៉ាង​យូរ។ ដោយ៖ រឹទ្ធិរាជ ប្រភព៖ ebay, wikihow
X
5s