iPhone របស់អ្នកណែនដោយ photo មែនទេ? លោកអ្នកអាចនឹងត្រូវចិត្តជាមួយ app នេះ!
តើទូរស័ព្ទ iPhone របស់អ្នកកំពុងណែនដោយរូបថតច្រើនពេកមែនទេ? កម្មវិធីមួយដែលមានឈ្មោះ Gallery Doctor នេះនឹងជួយដោះស្រាយបញ្ហានេះ ជូនលោកអ្នកបានមួយផ្នែក។ Gallery Doctor ប្រើ algorithms ក្នុងការស្កេនរូបថតដោយកាមេរ៉ារបស់ iPhone ហើយនឹងផ្ដល់ជាយោបល់ឱ្យលុបរូបថតណាដែលទំនងអ្នកចង់លុប។ ស្ដាប់មើលទៅ វាពិសេសហាក់មិនគួរឱ្យជឿ ដែលអាចជួយបន្ធូរឱ្យទំហំមេម៉ូរី iPhone ទំនេរសល់បានខ្លះ។ តោះទៅមើលដំណើរការកម្មវិធី Gallery Doctor ទាំងអស់គ្នា៖
នៅពេល iPhone ជិតអស់មេម៉ូរី នោះទូរស័ព្ទនឹងបង្ហាញនូវសារបញ្ជាក់ “Storage Almost Full” (ដូចរូប)។
ការដែល iPhone ឆាប់អស់ទំហំអង្គចងចាំដូចនេះ ក៏ប្រហែលមកពីអ្នកផ្ទុករូបថតច្រើនពេកនៅក្នុងទូរស័ព្ទដែរ។
ចូលទៅ App Store រួចស្វែងរកកម្មវិធីឈ្មោះ “Gallery Doctor” ដែលមានតម្លៃ ២,៩៩ដុល្លារអាមេរិក។ សូមបញ្ជាក់ថា លោកអ្នកដែលប្រើទូរស័ព្ទ Android អាចទាញយកកម្មវិធី Gallery Doctor នៅលើ Google Play ដោយឥតគិតថ្លៃ។
នៅពេលបើកកម្មវិធីឡើង នោះវានឹងស្កេនរករូបថតទាំងអស់របស់អ្នកនៅក្នុងបណ្ណាល័យរូប (photo library) ដើម្បីផ្ដល់យោបល់ឱ្យរូបថតណាដែលគួរតែលុប ឬប្រហែលចង់លុបដូចគ្នា។
អ្នកមិនចាំបាច់ចេញពីកម្មវិធីក៏បាន ហើយទុកឱ្យវាដំណើរការជាប់ចុះ។ កម្មវិធីនឹងតែងផ្ញើសាររំលឹក (notification) នៅពេលវេលាស័ក្ដិសមណាមួយនឹងធ្វើការសើរើ (review) រូបថតរបស់អ្នកសាជាថ្មី។
នៅពេល iPhone របស់អ្នកបានស្កេនរួចរាល់ នោះ Gallery Doctor នឹងជួយថែទាំ Library របស់អ្នកឱ្យស្ថិតក្នុងកម្រិតផាសុកភាព ឬពិន្ទុផ្នែកសុខភាព (health score) គិតជាភាគរយ។
ប្រសិន % កាន់តែខ្ពស់ នោះបញ្ជាក់ថា iPhone របស់អ្នកស្ថិតនៅចំណុចល្អ ក្នុងការផ្ទុកឯកសាររូបថត។ ប្រភេទរូបថតត្រូវបានបែងចែកជា ៣ក្រុម៖
1) Bad Photo៖ រូបថតអន់គុណភាព (ព្រាល, ងងឹត មិនច្បាស់ ...)
2) Similar Photos ៖ រូបភាពស្រដៀង ឬដូចគ្នា
3) For Review៖ រូបថតដែលតម្រូវឱ្យធ្វើការត្រួតពិនិត្យដោយខ្លួនអ្នក
ក្រោយពីមើលឃើញជាក់ស្ដែងលើគុណភាពរូបថតទាំងឡាយ គឺដល់វេនលោកអ្នកធ្វើការ select រួច delete រូបដែលមិនគួរទុក៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ techinsider