រឿងពិត ១០យ៉ាងរបស់ Facebook ដែលអ្នកមិនបានដឹង (ឬមិនដែលខ្វល់)
Facebook គឺជាបណ្ដាញសង្គមសម្រាប់មនុស្សម្នាទូទាំងពិភពលោកអាចភ្ជាប់ទំនាក់ទំនងគ្នា និងធ្វើការចែករំលែកដំណឹង ក៏ដូចជាសារ បានងាយស្រួល និងឆាប់រហ័ស។ Facebook ត្រូវបានចាត់ចូលជាបណ្ដាញសង្គមខ្នាតយក្សដោយសារតែមានមនុស្សប្រើប្រាស់ច្រើនជាងបណ្ដាញសង្គមណាណាទាំងអស់។ សព្វថ្ងៃ មានចំនួនអ្នកប្រើប្រចាំខែប្រមាណ ១,៤៤ពាន់លាននាក់ (user) គិតត្រឹមចុងខែមីនា ឆ្នាំ២០១៥។ បើទោះបីលោកអ្នកកំពុងប្រើ Facebook តែក៏ប្រហែលមិនទាន់ស៊ីជម្រៅនូវអ្វីដែល Facebook មាននៅឡើយ។ ខាងក្រោមនេះ គឺជារឿងពិតទាំង១០ របស់ Facebook។
១) គណនី Facebook មួយ មាន friend ជាមធ្យម ៣៣៨នាក់ ហើយពាក់កណ្ដាលនៃចំនួនសរុបនៃអ្នកប្រើ Facebook មាន friend ច្រើនជាង ២០០នាក់ និងពាក់កណ្ដាលទៀតមានតិចជាង ២០០នាក់។