ប្រទេសមួយនៅអាស៊ីបូពា៌នៅតែជាប់ជាប្រទេសមានល្បឿនអ៊ីនធឺណិតលឿនជាងគេក្នុងលោកឆ្នាំ២០១៥
តាមរបាយការណ៍ថ្មីមួយបានអោយដឹងថាប្រទេសកូរ៉េខាងត្បូងជាប្រទេសដែលមានល្បឿនអ៊ីនធឺណិតលឿនជាគេក្នុងលោក។ កាលពីថ្ងៃច័ន្ទ សហគមន៍ទូរគមនាគមន៍អន្តរជាតិហៅកាត់ថា "ITU” បានធ្វើការស្ទង់មតិ និងសិក្សាហើយបានបង្ហាញឱ្យដឹងថា ប្រទេសដែលស្ថិតក្នុងអាស៊ីភាគខាងកើតមួយនេះជាប្រទេសដែលមានល្បឿនអ៊ីនធឺណិតលឿនជាងគេបំផុត។
គួរចំណាំផងដែលថា ប្រទេសកូរ៉េក៏ធ្លាប់ឈរលេខរៀងទី១ក្នុងចំណោមប្រទេសជាច្រើនលើពិភពលោកដែលមានល្បឿនអ៊ីនធឺណិតលឿនជាងគេកាលពីឆ្នាំ២០១០។
បន្ទាប់ពីប្រទេសកូរ៉េគឺមាន ប្រទេសដាណឺម៉ាកឈរលេខរៀងទី២ ប្រទេសអៀរឡង់ឈរលេខរៀងទី៣ ហើយក្នុងនោះដែលប្រទេសមហាអំណាចអាមេរិកបានត្រឹមតែឈរលេខរៀងទី១៥ប៉ុណ្ណោះនេះបើតាមរបាយការណ៍ឆ្នាំ២០១៥ដដែល។
សូមមើលរូបភាព
