គន្លឹះ iPhone សំខាន់ដែលអាណាព្យាបាលគួរដឹង ដើម្បីកំណត់សំឡេងកាសឱ្យទាបជៀសវាងស្ដាប់ខ្លាំងៗ
ជាធម្មតា ក្មេងតូចៗ បើបានប៉ះទូរស័ព្ទហើយ ប្រាកដជាមិនងាយលែងដៃនោះទេ។ ពួកគេតែងចង់ស្វែងរកអ្វីដែលថ្មី ជាការកែកម្សាន្ត តែរឿងដែលបារម្ភនោះ គឺថា ពួកគេមិនបានយល់ដឹងនូវបញ្ហាសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកអ្វីឡើយ។ ក្នុងនោះ ការប្រើប្រាស់កាស iPhone ខុសបច្ចេកទេសក៏ជារឿងមួយគួរព្រួយបារម្ភចំពោះសុខភាពត្រចៀកផងដែរ ដោយគេអាចបើកសំឡេងឡើងដល់ចំណុចខ្លាំងបំផុត ដែលអាចប៉ះពាល់ដល់ត្រចៀកបាន។ ដូច្នេះទំព័រនេះ BizKhmer សូមលើកយកគន្លឹះសុវត្ថិភាព ដោយកំណត់កម្រិតសំឡេងចេញពីកាស iPhone ឱ្យនៅត្រឹមកម្រិតសមាមាត្រជាមួយត្រចៀកក្មេង មកបង្ហាញជូនដូចតទៅ៖
https://youtu.be/5JpmCXbtY6o
+កំណត់កម្រិតសំឡេង (Adjust The Volume)៖
នៅលើឧបករណ៍ iOS សូមចូលទៅ Settings → Music រំកិលចុះក្រោមបំផុតនៅត្រង់ម៉ឺនុយ Music ដើម្បីរកមើលផ្នែក “Playback”។
បន្ទាប់មកចុចលើ “Volume Limit” ដើម្បីបង្ហាញចេញម៉ឺនុយកំណត់មាឌរបស់សំឡេង។ នៅត្រង់នេះ អ្នកអាចធ្វើការកំណត់សំឡេងឱ្យនៅត្រឹម ៧៥% ជាសំឡេងខ្ពស់បំផុត (Max Volume) ប៉ុន្តែតាមពិតមុខងារសំឡេងបញ្ចេញមកក្រៅ (output output function) មិនមែនដោយសារតែ hardware របស់ iPhone នោះទេ តែក៏ដោយសារកាសទូរស័ព្ទដែរ។
យើងសូមណែនាំអ្នក បើអាច គួរដកកាសទូរស័ព្ទចេញផុតពីក្មេងៗ បើមិនអីចឹងត្រូវកំណត់សំឡេងអតិបរមាតូចល្មមតម្រូវជាមួយសមត្ថភាពត្រចៀករបស់ក្មេងបានហើយ។ ចុះប្រសិនក្មេងឆ្លាត ចេះដឹងកន្លែងកំណត់នោះវិញ តើត្រូវធ្វើដូចម្ដេច?
... បើ iPhone អ្នកជិតសូន្យ Memory អីចឹងសាកអនុវត្តតាមវីដេអូនេះ នឹងអាចដោះស្រាយបាន...
+ជំហានគួរបន្តធ្វើ គឺត្រូវបើកមុខងារ Restrictions (Enable The Restrictions) ដើម្បីបិទសិទ្ធិមិនឱ្យមានការកែប្រែ Settings ណាមួយដែលអ្នកបានកំណត់៖
ការបើកមុខងារ Restriction គឺស្មើនឹងបិទមិនឱ្យមានការកែប្រែ Settings បានទេ គឺត្រូវការលេខកូដសម្ងាត់ ឬឆ្លងកាត់ប្រព័ន្ធសុវត្ថិភាពណាមួយរបស់ម្ចាស់ដើមជាមុនសិន។
-ដើម្បីបើកមុខងារ Restriction សូមចូល Settings → General → Restrictions នៅលើឧបករណ៍ (iPhone/iPad/iPod)។
-ចុច Tab នៅលើ “Enable Restrictions” អ្នកនឹងទទួលបានសំណួរបញ្ជាក់ឱ្យបង្កើនលេខកូដសម្ងាត់ (PIN Code) ដើម្បីជាសុវត្ថិភាពដល់ម៉ឺនុយ Restriction។
-ក្រោយបានកំណត់រួចរាល់ហើយ សូមរំកិលចុះក្រោម ទៅកាន់ផ្នែក Volume Limit និងធីកត្រង់ “Don't Allow Change” ដើម្បីបិទមិនឱ្យមានការផ្លាស់ប្ដូរត្រង់កម្រិតសំឡេង (Volume)៕
សាកល្បងម្ដងមើល តើជោគជ័យឬទេ?
... iPhone របស់អ្នកណែនដោយ photo មែនទេ? លោកអ្នកអាចនឹងត្រូវចិត្តជាមួយ app នេះ! ...
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ howtogeek