ឥឡូវនេះអ្នកអាចប្រើវ៉ែនតា Gear VR ដើម្បីបើកវែបសាយឱ្យចូលដែលនិម្មិតដូចពិតក្នុងមុំ ៣៦០ដឺក្រេយ៉ាងពិសេស
ខណៈដែលឧបករណ៍ Gear VR សម្រាប់ពាក់ដូចទៅនឹងវ៉ែនតា បង្ហាញរូបដូចពិតៗ ត្រូវបានគេប្រសិទ្ធិនាមឱ្យ ជាឧបករណ៍ Virtual Device ល្អបំផុតដែលសាធារណជនអាចទិញប្រើបានឥលូវនេះនោះ ក៏មានបញ្ហាមួយកើតមាននៅត្រង់ ប្រើ Gear VR សម្រាប់លេងហ្គេម និងមើលវីដេអូ។ វ៉ែនតា Gear VR នេះហាក់នៅមានដែនកំណត់ក្នុងការប្រើប្រាស់នៅឡើយ។ ប៉ុន្តែពេលនេះ Samsung ទើបប្រកាសថា ឧបករណ៍សម្រាប់ពាក់នឹងក្បាល (headset) របស់ខ្លួន នឹងអាចប្រើសម្រាប់ការឆែកមើលវែបសាយបាន ដែលត្រូវក្រុមហ៊ុនហៅថា “Samsung Internet for Gear VR”។