​អ្នក​ប្រើ​ទូរស័ព្ទ​ iPhone  ទាំង​អស់​គួរ​ទាញ​យក​ App ទាំង​ ៥​​នេះ​ដើម្បី​ឱ្យ​ជីវិត ​​កាន់​តែ​ងាយ​ស្រួល​​​



ខាង​ក្រោម​នេះ​គឺ​ជា​កម្មវិធី​​សម្រាប់​ទូរស័ព្ទ​ iPhone ចំនួន​ ១០​ដែល​មាន​ប្រយោជន៍​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​លោក​អ្នក។ ​កុំ​ភ្លេច​ទាញ​យក​ទៅ​ប្រើ​ប្រាស់​ណា៖ ១) Mint៖ ជា​​កម្មវិធី​​ហិរញ្ញវត្ថុ​ដែល​អាច​ជួយ​លោក​អ្នក​​​ ធ្វើ​ផែនការ​ថវិកា​សម្រាប់​ចំណូល​ ​ចំណាយ​ និង​សមតុល្យ​​​។ វា​មាន​ប្រយោជន៍​ជា​ពិសេស​​ក្នុង​ការ​តាមដាន​​ការ​ចំណាយ​របស់​លោក​អ្នក។ ២) Genius Scan៖ កាន់​តែ​ពិសេស​​សម្រាប់​លោក​អ្នក​ដែល​ត្រូវ​ការ​​ថត​រូប​ភាព​ផ្សេង​ៗ​ដើម្បី​រក្សា​ទុក​ជាឯកសារ។ កម្មវិធី​នេះ​នឹង​ស្គេន​រូបភាព​ និង​អាច​​បញ្ជូន​ទៅ​កាន់​កុំព្យូទ័រ​របស់​លោក​ជា​ PDF file សម្រាប់​ទុក​ជា​ឯកសារ​ផ្សេងៗ។ ​៣) Find my iPhone៖ ជា​កម្មវិធី​ដ៏​សំខាន់​ដែល​អាច​កំណត់​ទីតាំង​​ទូរស័ព្ទ​របស់​អ្នក​ក្នុង​ករណី​ដែល​លោក​អ្នក​ជ្រួស​បាត់។ ​វា​អាច​ set up សារ​នៅ​លើ​ locked screen សម្រាប់​សួរ​ទៅ​កាន់​អ្នក​ដែល​រើស​ទូរស័ព្ទ​របស់​អ្នក​បាន​ថែម​ទៀត​ផង។ ៤) Sleep Cycle៖ ជា​កម្មវិធី​ alarm clock ដ៏​ល្អ​បំផុត​ប្រើ​សម្រាប់​គ្រប់គ្រង​ដំណេក​របស់​អ្នក។​ អ្នក​អាច​ត្រួត​​ពិនិត្យ​វដ្ដ​នៃ​ដំណេក​របស់​អ្នក​​ ការ​គេង​ថ្ងៃ និង​ដាក់​ម៉ោង​រោទិ៍​ជា​ដើម។ ​ ៥) ​1Password៖ ​ជា​កម្មវិធី​ដ៏​ងាយ​ស្រួល​​ដើម្បី​​គ្រប់គ្រង​គណនេយ្យ​​នៅ​ក្នុង​គេហទំព័រ​ ឬ​បណ្ដាញ​សង្គម​ផ្សេងៗ។​ អ្នក​មិន​​​បាច់​ព្រួយ​បារម្ភ​ទៀត​ទេ​ ថា​​ខ្លាច​ភ្លេច​លេខ​សម្ងាត់៕​ ដោយ៖ រតនៈ​វិភូ​​​​
X
5s