របៀប​ដោនឡូដ Photo Albums ចេញ​ពី Facebook យ៉ាង​ងាយ ដោយ​មិន​បាច់​ដំឡើង​កម្មវិធី​



ជា​រៀងរាល់​ថ្ងៃ មាន​រូបថត​មិន​តិច​ទេ ដែល​បណ្ដា​អ្នក​លេង Facebook បង្ហោះ​ចូល​គណនី​របស់​ខ្លួន និង​មាន​ការ Tag ហើយ Share បន្ត​គ្នា​យ៉ាងច្រើន​សន្ធឹកសន្ធាប់។ ពេល​ខ្លះ​អ្នក​អាច​ចង់​ទាញ​យក (download) រូបថត​ច្រើន​សន្លឹក​ពី Facebook ដោយ​មិន​ចង់​ទាញ​យក​ម្ដង​មួយ​សន្លឹកៗ​នោះ​ឡើយ។ ទំព័រ​នេះ BizKhmer សូម​ជូន​គន្លឹះ​ដ៏​សាមញ្ញ និង​ងាយស្រួល​ក្នុង​ការ​ទាញ​យក​រូបថត​ជា​អាល់ប៊ុម (Album) បាន​ច្រើន​សន្លឹក ឬ Download រូបថត​ទាំង​អស់​បាន ដោយ​ប្រើ mouse ចុច​តែ​ម្ដង។ សូម​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម​នេះ៖ -ដំបូង​ចូល​ទៅ​កាន់​គេហទំព័រ www.picknzip.com

1

2

-បន្ទាប់មកចុចលើ Facebook download ដូចរូបខាងលើ -រួចហើយ អ្នកអាចស្វែងរកអាល់ប៊ុមរូបថតរបស់ friend ឬរូបថតពី Group ឬ ពី Page ដែលអ្នកបាន Like ក៏​បាន ដើម្បី download។ -នៅត្រង់ tab ‘Friend’ អ្នកអាចស្វែងរកឈ្មោះ friend ដើម្បី download រូបរបស់គេ -ត្រង់ tab ‘Group’ អ្នកអាចស្វែងរកឈ្មោះ group ដែលបាន join ដើម្បី download រូបពីក្នុង group -នៅត្រង់ tab ‘Page’ អ្នកអាចស្វែងរកឈ្មោះ page ដែលបាន like ដើម្បី download រូបពីក្នុងនោះ បន្ទាប់​ពីបាន​ចុចយកជម្រើសណាមួយរួចហើយ អ្នក​មាន​ពី​ជម្រើសក្នុងការដែលអាចរើសរូបដើម្បីទាញយក គឺ TAGGED និង ALBUMS។ រូបថតនឹងចេញឱ្យអ្នក select អ្នកត្រូវ select រូបថតជាមុនសិន មុននឹង download។ ជាចុងក្រោយគ្រាន់តែចុចលើប៊ូតុង Download ដែលស្ថិតនៅផ្នែកខាងស្ដាំជាការស្រេច។ បញ្ជាក់៖ លោកអ្នកក៏អាចចុចលើប៊ូតុង Download all items បានផងដែរ ដើម្បី​ទាញ​យក​រូបថត​ទាំង​អស់​ចេញ​ពី​គណនី friend របស់អ្នក។ អនុវត្តម្ដងមើល៍ តើជោគជ័យអត់? ដោយ៖ រឹទ្ធិរាជ ប្រភព៖ pickzip
X
5s