Facebook ​បញ្ចេញ​មុខងារ​ទស្សនា​វីដេអូ​ផ្សាយ​បន្ត​​ផ្ទាល់ "Video Streaming"​



ក្រុមហ៊ុន Facebook បាន​ប្រកាស​ចេញ​មុខងារ​ថ្មី​ពិសេស សម្រាប់​ឱ្យ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ខ្លួន​អាច​ទស្សនា​វីដេអូ​ផ្សាយ​បន្ត​ផ្ទាល់ stream live video បាន។ នេះ​បើ​តាម​អ្នក​គ្រប់គ្រង​ផលិតផល​របស់​បណ្ដាញ​សង្គម​យក្ស​លោក Thai Tran និង​លោក Vadim Lavrusik បាន​ប្រកាស​នូវ​មុខងារ​ថ្មី​នេះ​នៅ​លើ​ប្លុក (blog post) កាលពី​ពេល​ថ្មីៗ​នេះ។ មុខងារ​វីដេអូ Stream Live នេះ ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ធ្វើតេស្ត ដែល​កំពុង​ត្រូវ Facebook ដាក់​ឱ្យ​អ្នក​ប្រើ​ខ្លះ​នៅ​អាមេរិក ប្រើ​សាកល្បង​នៅ​លើ​ទូរស័ព្ទ iPhone របស់​ខ្លួន។ ដើម្បី​ចាប់ផ្ដើម​មុខងារ live video stream គឺ​មាន​លក្ខណៈ​សាមញ្ញ​នោះ​ទេ អ្នក​ប្រើ​គ្រាន់តែ​ចុច​លើ Update Status ហើយ​ជ្រើសរើស​យក​រូប “icon” Live Video ជា​ការ​ស្រេច។ Live Video ក៏​នឹង​អាច​ឱ្យ​អ្នក​ប្រើ មើល​ឃើញ​ចំនួន live viewer, បញ្ជី​ឈ្មោះ friend ដែល​កំពុង​ទស្សនា​វីដេអូ​ផ្សាយ​ផ្ទាល់ (real-time scream) ផង​ដែរ។ នៅ​ពេល​អ្នក​ឈប់​ទស្សនា វីដេអូ​ឃ្លិប​នឹង​ត្រូវ​បាន​រក្សាទុក (save) នៅ​លើ Timeline របស់​អ្នក។ បែប​នេះ នឹង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ដែល​ខក​មើល​វីដេអូ​ផ្សាយ​ផ្ទាល់ អាច​ទស្សនា​ឡើងវិញ​បាន។ ការ save ទុក​វីដេអូ ថែមទាំង​អាច​ឱ្យ​គេ​លុប​ចេញ​ពី Timeline ពេល​ណា​ក៏​បាន។ គេហទំព័រ The Verge បញ្ជាក់​ថា សារ​បញ្ជាក់ (notification) នៃ broadcasts នៅ​លើ Facebook នឹង​នៅ​ជាប់​នឹង algorithms ត្រូវ​បាន​ប្រើ​នៅ​លើ News Feed។ មិន​ដូច​ជា​សេវាកម្ម​ដទៃ​ដែល បញ្ជាក់​ប្រាប់ (notify) ដល់​រាល់​អ្នក followers ទាំងអស់​នៅ​ពេល​ការ broadcasts ចាប់ផ្ដើម។ Facebook នឹង​នឹង​បង្ហាញ notification ដល់​អ្នក​ប្រើ ដើម្បី​ចុច​ទស្សនា​វីដេអូ​ផ្សាយ​ផ្ទាល់។ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ techspot
X
5s