ឡូយ! Apple ​ទើប​​បាន​​​ផលិត​​ស្រោមថ្ម​​ iPhone ​ដែល​​បង្កើន​​​សមត្ថភាព​ថ្ម​បាន​ ២៥​ម៉ោង​​



​​ក្រុមហ៊ុន​ Apple ​ទើប​​ដាក់​បង្ហាញ​​ស្រោម​ទូរស័ព្ទ​​​ថ្មី​សន្លាង​មួយ​ម៉ូដែល​ ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ ស្រោមថ្្មឆ្លាត​វៃ​ (Smart Battery Case) ដែល​អាច​​បង្កើន​​សមត្ថភាព​ថ្ម​បាន​ដល់​ ២៥​ម៉ោង។ ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​​​ពី​គេហទំព័រ​ Business Insider។ ​​ដោយ​ឡែក​ ក្រុមហ៊ុន​ផ្គត់ផ្គង់​ទី​បី​​ដូច​ជា​ Mophie ជា​ដើម ​​បាន​ផលិត​​​ស្រោម​ថ្ម​ជា​​ជា​ច្រើន​ប្រភេទ​​​រួច​មក​ហើយ​ដែល​អាច​​ដោត​ភ្ជាប់​ទៅ​នឹង​រន្ធ​សាក​ថ្ម​ ​​អាច​ផ្ដល់​ថាមពល​បន្ថែម​ជំនួយ​ដល់​ថ្ម​ដែល​មាន​ស្រាប់​នៅ​ជាប់​នឹង​ម៉ាស៊ីន។ ​ ដោយ​ឡែក ចំពោះ​​ស្រោម​ថ្ម​​ថ្មី​​នេះ​ មាន​ពីរ​ពណ៌​គឺ​ ខ្មៅ​ និង​ ស​ ហើយ​ត្រូវ​បាន​រចនា​ និង​ផលិត​ឡើង​សម្រាប់​ទូរស័ព្ទ​ iPhone 6 ​និង​ iPhone 6S។ ​​ក្រុមហ៊ុន​បាន​បង្ហើប​ព័ត៌មាន​ថា​ ​ស្រោម​ថ្ម​ឆ្លាត​វៃ​នេះ​​ ​​បើ​​​និយាយ​អាច​បាន​រហូត​ដល់​ ២៥​ម៉ោង​ ​ប្រើ​អ៊ីនធឺណិត​បាន​ ​១៨​ម៉ោង​ ​និង​មើល​វីដេអូ​បាន​ប្រហែល​ ២០​ម៉ោង។ ចំពោះ​តម្លៃ​វិញ​ នៅ​អាមេរិក​គឺ​ ៩៩​ដុល្លារ​ ចំណែក​នៅ​អង់គ្លេស​ ៧៩​​ផោន៕​ ដោយ៖ រតនៈ​វិភូ​
X
5s