Google ប្រកាស​ធ្វើឱ្យ​ Chrome លើ​ទូរស័ព្ទ Android សុវត្ថិភាព​ខ្ពស់​​បញ្ចៀស​ Virus និង​វែបសាយ​បោកប្រាស់​​



ក្រុមហ៊ុន Google បាន​ប្រកាស​ថា ខ្លួន​នឹង​អភិវឌ្ឍ​កម្មវិធី Chrome ដោយ​បន្ថែម​មុខងារ Safe Browsing ផ្ដល់​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​បើកមើល​គេហទំព័រ​នានា លែង​បារម្ភ​ថា ងាយ​ឆ្លង​មេរោគ​តទៅ​ទៀត​ហើយ។ កម្មវិធី​មុខងារ​សុវត្ថិភាព​នេះ ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ការពារ​លោក​អ្នក​ពី​ពពួក​វែបសាយ​ដែល​បង្កប់​មេរោគ (malicious website) និង​ប្រភេទ​វែបសាយ​បោក​ប្រាក់ (phishing site)។ ប្រសិន​អ្នក​កំពុង​ប្រើ​ទូរស័ព្ទ Android ​វា​អាច​ជា​ដំណឹង​ល្អ​មួយ​ដែរ ព្រោះ​ក្រុមហ៊ុន Google ទើប​បាន​បញ្ចូល​មុខងារ​សុវត្ថិភាព​ថ្មី​សម្រាប់​កម្មវិធី Google Chrome មិន​ឱ្យ​មេរោគ​វាយប្រហារ​បាន​ដោយ​ងាយៗ​នោះ​ឡើយ។ ដើម្បី​ប្រាកដ​ថា តើ Chrome មាន​មុខងារ​នេះ​ឬ​អត់ សូម​ចូល​ទៅ​មើល​ក្នុង Settings របស់ Chrome រួច​ហើយ​ចូល​ទៅ​ម៉ឺនុយ Privacy (Settings → Privacy menu) នោះ​ដើម្បី​ប្រាកដ​ថា​មុខងារ Safe Browsing បាន​បើក​ឱ្យ​ដំណើរការ។ Safe Browsing នឹង​ត្រូវ​បាន​បញ្ចូល​ឱ្យ​មាន​ស្រាប់​ជា​លក្ខណៈ ដើម (default) នៅ​លើ Chrome ដែល​ជា​ផ្នែក​នៃ Google Play Service មាន​ជំនាន់ version 8.1។ ចំណែក​កម្មវិធី Chrome សម្រាប់​កុំព្យូទ័រ Deskton នឹង​មាន​មុខងារ​នេះ ចាប់ពី​ជំនាន់ version 46 ឡើង​ទៅ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Google
X
5s