គន្លឹះ​បើក​​មើល​ផែនទី Google Maps ទោះបី​ទូរស័ព្ទ​គ្មាន​អ៊ីនធឺណិត​ក៏​ដោយ អនុវត្ត​នៅ​លើ iOS និង Android​



Google Maps ជា​សេវាកម្ម​​មើល​ផែនទី Maps ដែល​ត្រូវ​បាន​ក្រុមហ៊ុន Google ដាក់​ឱ្យ​ប្រើប្រាស់​អស់​រយៈពេល​ជាង ១០ឆ្នាំ​មក​ហើយ។ Google Maps បាន​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​គ្រប់​មនុស្សជាតិ ប្រើ​សម្រាប់​ស្វែងរក​ផែនទី​ ទីកន្លែង​ដែល​​ចង់​ធ្វើ​ដំណើរ​ទៅ​កាន់ មិន​ថា​នៅ​ក្នុង​តំបន់ ឬ​នៅ​ជុំវិញ​ពិភពលោក​នោះ​ទេ។ ​ចំនួន​អ្នក​ប្រើ​សេវាកម្ម​មើល​ផែនទី​នេះ ​មាន​ការ​កើនឡើង​ខ្ពស់​ជា​លំដាប់។ សេវាកម្ម​ឆែក​ទីតាំង​ជុំវិញ​ពិភពលោក​នេះ ជា​ទូទៅ​អាច​ដំណើរការ​នៅ​លើ​ស្មាតហ្វូន/ថេប្លេត ឬ​កុំព្យូទ័រ​បាន​លុះត្រាតែ​មាន​តំណភ្ជាប់​អ៊ីនធឺណិត។ ដើម្បីជួយ​សម្រួល​ដល់​ការ​ប្រើ Google Maps ពេល​អត់​អ៊ីនធឺណិត ក្រុមហ៊ុន Google បាន​ដាក់​ចេញ​មុខងារ Offline Maps អាច​ឱ្យ​អ្នក​ប្រើ Save ទីតាំង​របស់​ខ្លួន ទុក​បើក​មើល​ឡើងវិញ​នៅ​ពេល​ទូរស័ព្ទ​អត់​អ៊ីនធឺណិត ឬ​គ្មាន​ Wi-Fi។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ដើម្បី​ធ្វើឲ្យ Google Maps អាច​ដំណើរការ​ទោះ​គ្មាន​អ៊ីនធឺណិតអនុវត្ត​នៅ​លើ​ទូរស័ព្ទ iPhone ឬ​ឧបករណ៍​ដំណើរការ​ដោយ iOS៖ ១) ដំបូង​សូម​ដោនឡូដ​កម្មវិធី Maps app បន្ទាប់​មក​ស្វែងរក​ទីតាំង ឧទាហរណ៍ “Phnom Penh” ឬ​ពង្រីក (zoom) ទៅ​កាន់​ទីតាំង​ជាក់លាក់​ណាមួយ ដែល​អ្នក​ចង់​រក្សា​ទុក (save) សម្រាប់​បើក​មើល (view) នៅ​ពេល​គ្មាន​អ៊ីនធឺណិត (offline) ឬ​ចុច (click) លើ​ប្រអប់​ទីតាំង (Location box) នៅ​ផ្នែក​ខាង​ក្រោម​នៃ screen។

1

២) នៅ​ផ្នែក​ខាង​លើ​និង​ខាង​ស្ដាំ អ្នក​នឹង​ឃើញ​សញ្ញា​ចុច​បី សូម​ចុច​លើ​សញ្ញា​នេះ នោះ​អ្នក​នឹង​ឃើញ​ជម្រើស Save offline map។

2

៣) កម្មវិធី Google maps នឹង​តម្រូវ​ឱ្យ​អ្នក​ដាក់​ឈ្មោះ​ទីតាំង​ផែនទី​លក្ខណៈ​ offline ដែល​អ្នក​ចង់ save នេះ។

3

៤) បន្ទាប់​មក​អ្នក​អាច​រក​មើល​ផែនទី​ដែល​អ្នក​បាន save ទុក​មុនៗ ដោយ​ចុច​ចូល​ទៅ “Your places”

4

៥) អ្នក​នឹង​ឃើញ​ផែនទី​ដែល​បាន save រួច​ហើយ​អាច​ជ្រើសរើស​ទីតាំង​ដែល​ចង់​មើល​ឡើង​វិញ ទោះ​គ្មាន​អ៊ីនធឺណិត​ទូរស័ព្ទ ឬ​អ៊ីនធឺណិត Wi-Fi ​ក៏​ដោយ។

5

ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ដើម្បី​ធ្វើឲ្យ Google Maps អាច​ដំណើរការ​ទោះ​គ្មាន​អ៊ីនធឺណិតអនុវត្ត​នៅ​លើ​ទូរស័ព្ទ Android៖ https://youtu.be/SgMac8JZrF8 ១) ចូល​ទៅកម្មវិធី Google Map រួចហើយបើកទីតាំងដែលអ្នកចង់ស្វែងរកនៅក្នុងរបារ Search នោះ​នឹង​មាន​ឃ្លា​បញ្ជាក់​ឱ្យ​អ្នក Save map to use offline រួច​ហើយ​ដាក់​ឈ្មោះ​ជា​ការ​ស្រេច។

33

២) ដើម្បី​បើក​មើល​ផែនទី​ដែល​បាន​ Save មុនៗ សូម​ចូល​ទៅ Options របស់ Google Maps រួចចុចយក Your Place ហើយរំកិលចុះក្រោមដើម្បីរក View all and manage នៅត្រង់ផ្នែក offline maps៕

22

44

X
5s