Lens កាមេរ៉ា​ល្អ​បំផុត​​ទាំង ៥ម៉ូដែល​ប្រចាំ​ឆ្នាំ២០១៥​



កាមេរ៉ា​ប្រភេទ DSLRs សព្វ​ថ្ងៃ​ក្រៅពី​ពេញ​និយម​ប្រើ​សម្រាប់​ថត​រូប​ក្នុង​ពិធី​មង្គលការ​ហើយ​នោះ វា​ក៏​ជា​កាមេរ៉ា​ពេញ​និយម​សម្រាប់​សិស្ស/និស្សិត ប្រើប្រាស់​សម្រាប់​គម្រោង​សិក្សា​របស់​គេ​ដែរ ព្រោះ​វា​អាច​ផ្ដិត​យក​រូបភាព​បាន​ច្បាស់​ល្អ តាម​រយៈ​ការ​ប្រើប្រាស់ Lens ជា​ជំនួយ។ ខាង​ក្រោម​នេះ​គឺ​ជា Lens កាមេរ៉ា​ល្អ​បំផុត ៥ម៉ូដែល​ប្រចាំ​ឆ្នាំ២០១៥៖

  1. Canon EF 50mm f/1.4 USM Standard & Medium Telephoto Lens សម្រាប់​កាមេរ៉ា Canon SLR
    តម្លៃ​កាមេរ៉ា​នេះ​គឺ ៤០០ដុល្លារ វា​ផ្ដល់​គុណភាព​ថត​រូប​ច្បាស់​លក្ខណៈ soft image កម្រិត f/1.4 និង​ផ្ដល់​ការ​ចាប់​រូប auto focus រហ័ស និង​ថតរូប​បាន​រលូន។ កាមេរ៉ា Lens នេះ​មាន​ទម្ងន់​ស្រាល ស្រួល​យក​តាម ងាយស្រួល​ប្រើ និង​គ្រប់គ្រង។ តម្លៃ​នៅ​លើគេហទំព័រ Amazon ចាប់ពី ៣២៩ដុល្លារ ដល់ ៤០៧ដុល្លារ
  2. Canon EF-S 24mm f/2.8 STM Lens
    វា​ជា​កាមេរ៉ា Lens ខ្នាត​តូច តែ​សមត្ថភាព​ខ្លាំង ថត​រូប​កម្រិត EF-S 24mm f/2.8 នឹង​មិន​ធ្វើ​ឱ្យ​លោក​អ្នក​ខក​ចិត្ត ខណៈ ដែល​តម្លៃ​របស់​វា​ដូច​ជា​ថ្លៃ​បន្តិច។ វា​ជា​ស៊េរី​កាមេរ៉ា Lens មាន​រូបរាង​ស្លីម​តូច​បំផុត​ក្នុង​ចំណោម​ស៊េរី EF-S ប៉ុន្តែ​ជំនួយ​ដល់​ការ​ថតរូប​បាន​ស្អាត។ ចម្ងាយ focus ជិត​បំផុត​គឺ ០,៥ហ្វីត (0.5 ft) និង f/2.8 STM។ ជម្រៅ​រូប (aperture) ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង​ដោយ​កាមេរ៉ា និង​ធ្វើ manual focus ​ដោយ​ការ​កំណត់​ដោយ​ខ្លួន​អ្នក នៅ​ពេល​កាមេរ៉ា​ស្ថិត​ក្នុង​ទម្រង់ One Shoot mode។ តម្លៃ​នៅ​លើ Amazon គឺ ១២៩ដុល្លារ
  3. Nikon 50mm f/1.8G Auto Focus-S NIKKOR FX Lens សម្រាប់​កាមេរ៉ា Nikon Digital SLR
    ជា​កាមេរ៉ា Lens មួយ​ម៉ូដែល​ទៀត​ដែល​ផ្ដល់​កម្រិត​រូបភាព​ល្អ​បំផុត និង​មាន​ទម្រង់ sharp image។ វា​មាន​ទម្ងន់ ០,៤១ផោន ជាមួយ aperture តូច​បំផុត​នៅ f/16 ​ជា lens ល្អ​ស័ក្ដិសម​បំផុត​ក្នុង​ការ​ថតរូប​ជា​ប្រចាំ​ថ្ងៃ ហើយ​ថត​នៅ​ទី​ខ្សោយ​ពន្លឺ​បាន​ច្បាស់។ លក្ខណៈ​ពិសេស​របស់​វា គឺ​ផ្ដល់​សំឡេង​ស្ងាត់​ល្អ​នៅ​ពេល​ថត (silent wave motor) ផ្លាស់ប្ដូរ​ auto focus បាន​រហ័ស និង​ជា Lens ល្អ​បំផុត​ក្នុង​ការ​ផ្កួប​ប្រើ​ជាមួយ​កាមេរ៉ា។ គេ​អាច​លេង backgroun រូបថត​មាន​លក្ខណៈ​ព្រិលៗ ដែល​ជា​ជម្រើស​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​ថត​ទម្រង់​រូប​បញ្ឈរ​របស់​អ្នក​ថតរូប។ តម្លៃ​នៅ​លើ Amazon ចាប់ពី ២១៦ដុល្លារទៅ ៣០៥,៩២ដុល្លារ
  4. Nikon 35mm f/1.8G Auto Focus-S DX Lens សម្រាប់​កាមេរ៉ា Nikon Digital SLR
    ជា ​Lens កាមេរ៉ា​របស់​ក្រុមហ៊ុន Nikon ត្រូវ​បាន​ឌីហ្សាញ​ភ្ជាប់​លក្ខណៈ​សម្បត្តិ​ខ្ពស់​ផ្ដិត​រូប​កម្រិត 35mm f/1.8G។ Lens នេះ​គឺ​ស័ក្ដិសម​ក្នុង​ការ​ប្រើ​សម្រាប់​ផ្ដិត​យក​ទេសភាព​នៅ​ពេល​លោក​អ្នក​មាន​ដំណើរ​កម្សាន្ត និង​ការ​ថត​រូប​នៅ​ទីខ្សោយ​ពន្លឺ។ f/1.8 prime lens របស់​វា មាន​នូវ 7 blade diaphragm ដែល​ធ្វើ​ឱ្យ​រូបថត​ស្អាត​បែប​ធម្មជាតិ។ ​ចម្ងាយ​ក្នុង​ការ​ប្រើ​មុខងារ focus ជិត​នៅ​ត្រឹម ១ហ្វីត។ តម្លៃ​នៅ​លើ Amazon គឺ ១៩៦,៩៥ដុល្លារ
  5. Canon EF 50mm f/1.8 STM Lens
    ​Lens របស់ Canon នេះ​អាច​ថត​រូប​កម្រិត EF 50mm f/1.8 STM ត្រូវ​បាន​លក់​ដាច់​ខ្លាំង​ប្រចាំ​ឆ្នាំ២០១៥។ កាមេរ៉ា Lens នេះ​មាន​ចម្ងាយ focus យ៉ាង​ជិត ១,‌១៥ហ្វីត និង​ថត​រូប​យ៉ាង​ស្ងាត់​ល្អ។ វា​បាន​ភ្ជាប់​មក​ជាមួយ 7 blade មាន​ឯកទេស​ថត​ស្អាត​ទាំង​រូប និង​វីដេអូ។ តម្លៃ​នៅ​លើ Amazon ចាប់ពី ១១០ដុល្លារ ទៅ ១១៨ដុល្លារ​
X
5s