ស្មាតហ្វូន ៦ម៉ាកស៊ីដាច់គេ ធ្វើឲ្យមនុស្សម្នាភ្ញាក់ផ្អើលឆ្នាំ២០១៥ តែគ្មាន iPhone 6S ទេ!
២០១៥ ជាឆ្នាំដែលគេកត់សម្គាល់ឃើញបច្ចេកវិទ្យាស្មាតហ្វូនមានការរីកចម្រើនខ្លាំង ដោយបណ្ដាក្រុមហ៊ុនទូរស័ព្ទធំៗលើពិភពលោកបានប្រកាសចេញសមិទ្ធផលថ្មីៗរបស់ខ្លួន មិនចាញ់គ្នាប៉ុន្មានទេ។ ។ រយៈពេលជិតមួយឆ្នាំមកនេះ មានស្មាតហ្វូនជាច្រើន បានបង្ហាញខ្លួន ធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើលជាមួយបច្ចេកវិទ្យា មុខងារ និងការរចនារូបរាង។ តើស្មាតហ្វូនរបស់ក្រុមហ៊ុនណាខ្លះដែល ទទួលបានការផ្លាស់ប្ដូររចនាបទ ក៏ដូចជាភ្ជាប់មុខងារពិសេសជាងគេនៅឆ្នាំ២០១៥? ខាងក្រោមនេះគឺជាស្មាតហ្វូន ៦ម៉ាកដែលជាប់ជាស្មាតហ្វូនពិសេសជាងគេ៖
- BlackBerry Priv
ជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុន BlackBerry ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS។ Priv ត្រូវបានឌីហ្សាញមាន key ចុចប្រភេទ QWERTY ងាយស្រួលក្នុងការវាយអក្សររហ័ស ហើយភ្ជាប់ជាមួយអេក្រង់ ៥,៤អ៊ីញ Quad HD touchscreen និងមានលក្ខណៈកោងបញ្ឆិតនៅសងខាងបញ្ឈរអេក្រង់ ដូចអេក្រង់ Galaxy S6 Edge ដែរ។ - LG V10
ជាស្មាតហ្វូនទំនើបនៅត្រង់ការរចនាអេក្រង់ពីររបស់ក្រុមហ៊ុន LG ដែលអេក្រង់តូចស្ថិតនៅខាងលើអេក្រង់ធំ មានទំហំ ២,១អ៊ីញ។ អេក្រង់តូចនេះ បង្ហាញកម្មវិធី (app) មួយជួរ អាចនិយាយបាថា ជា shortcut ងាយស្រួលបើកចូលកម្មវិធីបានរហ័ស និងប្រើសម្រាប់បង្ហាញ notification ផ្សេងៗ ព្រមទាំងម៉ោងពេលនៅលើនោះផងដែរ។ លើសពីនេះ វាមានកាមេរ៉ាមុខដល់ទៅ២ dual-camera ទំហំ 5MP និង dual-tone, dual LED flash និងកាមេរ៉ាក្រោយទំហំ 16MP OIS។ - Motorola Droid Turbo 2
ចំណុចខ្លាំងគួរឱ្យចាប់អារម្មណ៍នៅលើ Motorola Droid Turbo 2 គឺបំពាក់អេក្រង់គុណភាពខ្ពស់ធន់ទ្រាំនឹងសម្ពាធស្ទើរតែគ្រប់ស្ថានភាព រហូតគេដាក់រហស្សនាមឱ្យជាស្មាតហ្វូនមិនចេះបែកអេក្រង់។ Droid Turbo 2 នេះត្រូវបានបំពាក់បច្ចេកវិទ្យាអេក្រង់ ShaterShield មានសមត្ថភាពធន់នឹងសំណឹក ការប៉ះទង្គិចខ្ពស់។ គេបានធ្វើតេស្តស្មាតហ្វូន Droid Turbo 2 ដោយទម្លាក់ពីទីខ្ពស់ជាច្រើនដង ដាក់ឱ្យកង់បរកិនពីលើ និងដំណាក់កាលជាច្រើនទៀត តែអេក្រង់ទូរស័ព្ទនេះ នៅតែអាចស៊ូទ្រាំបាន ដោយមិនមានខូចខាតអ្វីឡើយ។ Droid Turbo 2 មានអេក្រង់ទំហំ ៥,៤អ៊ីញ ប្រភេទ WQHD AMOLED (544ppi) មានសមត្ថភាពថ្មខ្លាំងកាន់បាន ៤៨ម៉ោង បច្ចេកវិទ្យាសាកថ្មឆាប់ពេញ TurboPower charging និងមានកាមេរ៉ាធំរហូតដល់ 21MP។ ទូរស័ព្ទនេះ ដំណើរការដោយ Android 6.0 Marshmallow, ប្រើឈីបSnapdragon 810 ប្រភេទ Quad-core ល្បឿន 1.5GHz Coretex-A53 និង Quad-core 2GHz Cortex-A57, RAM 3GB, អង្គចងចាំទំហំ 32GB/64GB (អាចបន្ថែម microSD ដល់ 200GB) ហើយកាមេរ៉ាមុខទំហំ 5MP។ - Samsung Galaxy S6 Edge និង S6 Edge+
ទាំង S6 Edge និង S6 Edge ទាំងពីររបស់ Samsung វិញ គឺត្រូវបានបំពាក់បច្ចេកវិទ្យាអេក្រង់ទំនើបប្រភេទ dual-edge ជាអេក្រង់កោងបញ្ឆិតសងខាងអេក្រង់។ S6 Edge/S6 Edge+ គឺជាស្មាតហ្វូនបង្កប់ភាពច្នៃប្រឌិតខ្ពស់ ភ្ជាប់អេក្រង់ ៥,៧អ៊ីញ កាមេរ៉ាទំហំ 16MP បច្ចេកវិទ្យា OIS។ មិនខុសពី LG V10 ខាងលើទេ អេក្រង់ទី២ របស់ GS6 Edge ទាំងពីរ ប្រើសម្រាប់បង្ហាញកម្មវិធីដែលអ្នកឧស្សាហ៍បើកប្រើ សម្រាប់ជា shortcut បើក app បានងាយស្រួល និងរហ័ស ហើយក៏ប្រើសម្រាប់បង្ហាញ notification ផ្សេងៗដែរ។ - Sony Xperia Z5 Premium
ជាស្មាតហ្វូនបំពាក់អេក្រង់ 4K ដំបូងគេលើលោក និងមានកម្រិតភិចហ្សែលរហូតដល់ ៨លានភិចហ្សែល នៅក្នុងអេក្រង់ ៥,៥អ៊ីញ និងមានដង់ស៊ីតេខ្ពស់ជាងស្មាតហ្វូនទាំងអស់ ពោលគឺមាន 800+ ppi។ លើសពីនេះ Xperia Z5 ក៏មានបច្ចេកវិទ្យាស្កេនក្រយៅដៃ fingerprint scanner និងមានបច្ចេកវិទ្យាមិនចូលទឹកផងដែរ៕