កំពូល​ទូរស័ព្ទ Galaxy S7 របស់ Samsung នឹង​មាន​បច្ចេកវិទ្យា​ស្កេនប្រស្រីភ្នែក​បើក​សោ​ និង 3D Touch ដូច iPhone 6S!​



លោក​អ្នក​ប្រហែល​ធ្លាប់​បាន​ឮ​ពាក្យចចាមអារ៉ាម​មួយ​ចំនួន​ទាក់ទង​លក្ខណៈ សម្បត្តិ Galaxy S ជំនាន់​ថ្មី​ទី៧ របស់ Samsung ដែល​អាច​មាន​ឈ្មោះ Galaxy S7 និង Galaxy S7 Edge។ កំពូល​ស្មាតហ្វូន​ទាំងពីរ នឹង​ត្រូវបាន​ក្រុមហ៊ុន Samsung សម្ពោធ​ផ្លូវការ​នៅ​ដើម​ឆ្នាំ២០១៦ ខាង​មុខ​ ​ពោលគឺអាចនៅ​ខែ​មករា​តែ​ម្ដង។ ចំណែក​របាយការណ៍​ពេល​នេះ ឱ្យ​ដឹង​ថា Galaxy S7 នឹង​ភ្ជាប់​មុខងារ 3D Touch ដូច​ទូរស័ព្ទ iPhone 6S របស់ Apple ដែរ។

Galaxy-S7-LG-G5

  ​លើស​ពី​នេះ កញ្ចក់​ស្គាល់​សម្ពាធ​ថ្មី​នៅ​លើ Galaxy S7 ថែមទាំង​នឹង​គាំទ្រ​បច្ចេកវិទ្យា​ទំនើប​ស្កេន​ប្រស្រីភ្នែក (iris scanner) ដែល​លោក​អ្នក​ប្រហែល​ធ្លាប់​ឮ​ពាក្យចចាមអារ៉ាម​នេះ​កាលពី​ពេល​កន្លង​ទៅ​រួច​ហើយ។

Samsung-Galaxy-S7-Premium-concept-1

គំរូ Galaxy S7

Galaxy S7 នឹង​មាន​អេក្រង់ ៥,២អ៊ីញ ចំណែក Galaxy S7 Edge នឹង​មាន​អេក្រង់ ៥,៧អ៊ីញ​ដែល​ទាំង​ពីរ​ម៉ូដែល​នេះ​នឹង​មាន​កម្រិត resolution (2560x1440)px។ ទន្ទឹម​នោះ​គេ​ក៏​រំពឹង​ថា Galaxy S ជំនាន់​ក្រោយ​អាច​នៅ​មាន​មួយ​ម៉ូដែល​ផ្សេង​ទៀត បំពាក់​អេក្រង់ 4K Ultra HD។

Samsung-Galaxy-S7-Edges-all-around-concept-3

គំរូ Galaxy S7

Samsung នឹង​បំពាក់​អង្គ​ប្រតិបត្តិ​ផ្សេង​គ្នា​នៅ​លើ​កំពូល​ទូរស័ព្ទ​របស់​ខ្លួន គឺ Exynos 8990 និង​ផ្សេង​ទៀត​អាច​ប្រើ Snapdragon 820 ដែល​ជា​ឈីប​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន Qualcom។ GS7 នឹង​មាន RAM 4GB, អង្គ​ប្រតិបត្តិ 32GB/64GB ហើយ​ទំហំ 128GB ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ។

Samsung-Galaxy-S7-Edge-concept-Jermaine-Smit-1

គំរូ Galaxy S7

កាមេរ៉ា​នៅ​លើ Galaxy S7 នឹង​ត្រូវ​កែលំអ សមត្ថភាព​ខ្ពស់​ជាង​មុន ភ្ជាប់ BRITECELL sensor ប៉ុន្តែ​ទំហំ​មេហ្គាភិចហ្សែល​មិន​ត្រូវ​បាន​រំពឹង​នៅ​ឡើយ ហើយ​កាមេរ៉ា​មុខ​អាច​មាន​ទំហំ​រហូត​ដល់ 8MP។ ក្រុមហ៊ុន Samsung ត្រូវ​គេ​រំពឹង​ថា នឹង​ប្រកាស​ចេញ Galaxy S7 នៅ​ដើម​ឆ្នាំ២០១៦ ខាង​មុខ អាច​នៅ​ខ្ទង់​មករា ហើយ​នឹង​ចេញ​លក់​នៅ​ខែ​កុម្ភៈ៕
X
5s