កម្មវិធី (App) ​ចំនួន១០ ដែល​​បុគ្គល​​ជោគជ័យ​​គេ​ប្រើ​​ក្នុង​ទូរស័ព្ទ​ដើម្បី​បង្កើន​ផលិតភាព​ការងារ​



​មិន​ថា​អ្នក​កំពុង​ជាប់​គាំង​លើ​ការ​ធ្វើដំណើរ ហើយ​ចង​ផ្ញើ​សារ​ទៅ​សមាជិក​ក្រុម​របស់​អ្នក ឬ​ព្យាយាម​រក​នឹក​អ្វី​ដែល​អ្នក​បាន​ភ្លេច ទូរស័ព្ទ​របស់​អ្នក​នឹង​ដើរតួ​យ៉ាង​សំខាន់​ជា​ឧបករណ៍​នាំ​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​ដល់​អ្នក។ ស្មាតហ្វូន បាន​ផ្ដល់​ភាព​ងាយស្រួល ការ​ជឿជាក់ និង​អាច​បំពេញ​កិច្ចការ​ច្រើន​ដោយ​ចំណាយ​ពេល​តិច។ ខាង​ក្រោម​នេះ​គឺ​ជា​កម្មវិធី​ (app) ទាំង១០ ដែល​ភាគច្រើន​ឃើញ​នៅ​មាន​នៅ​ក្នុង​ទូរស័ព្ទ​របស់​បុគ្គល​ជោគជ័យ៖ Flipboard៖ Flipboard ជួយ​អ្នក​ឱ្យ​តាមដាន​ជាប់​នឹង​ព័ត៌មាន​ថ្មី​ចុងក្រោយ​បាន​មុន​គេ។ ជាមួយ Fliboard អ្នក​មាតិកា​ព័ត៌មាន​ទាំងអស់​ជុំវិញ​ព្រឹត្តិការណ៍​លើ​ពិភពលោក នៅ​លើ​ទូរស័ព្ទ​របស់​អ្នក។ កម្មវិធី​នេះ​ក៏​ផ្ដល់​ឱ្យ​បុគ្គល​ជោគជ័យ នូវ​ឱកាស​តាមដាន​ជាប់​នឹង​ព័ត៌មាន​ឧស្សាហកម្ម​ដែល​ក្នុង​កំពុង​ចាប់អារម្មណ៍​បាន​ថែមទៀត។ DropBox៖ DropBox មាន​លក្ខណៈ​ស្រដៀង​នឹង Google Drive គឺ​ជួយ​អ្នក​ក្នុង​ការ​ភ្ជាប់​ប្រើ ​ទាំង​ការ​រក្សាទុក និង​ទាញ​យក​នូវ​ឯកសារ​លក្ខណៈ​អនឡាញ ហើយ​ក៏​អាច​ផ្ញើ​ឯកសារ​ទាំង​នោះ​ចេញ និង​ចែក​រំលែក (share) តំណភ្ជាប់​បាន។ បណ្ដា​សហគ្រិន ក៏​ដូច​ជា​បុគ្គល​ដឹកនាំ​ជំនួញ​ជាច្រើន បាន​ទាញ​យក​ប្រយោជន៍​ពី​សេវាកម្ម​ផ្ទុក​ឯកសារ Cloud Storage នេះ និង​សរសើរ​ថា ពិត​ជា​កម្មវិធី (app) ល្អ​មួយ ជួយ​ពួក​គេ ក្នុង​ការ​បំពេញ​ការងារ​បាន​ប្រសើរ វា​មាន​លក្ខណៈ​យ៉ាង​សាមញ្ញ​ក្នុង​ការ​ប្រើ។ Dragon Dictation៖ កម្មវិធី​នេះ​ជួយ​បង្កើន​ផលិតភាព​ការងារ​ដល់​បុគ្គល​ជោគជ័យ​ជា​ច្រើន ព្រោះ​វា​ជា​ប្រភេទ​កម្មវិធី​សរសេរ​តាម​អាន (dictation app) ប្រើ​ជា​ជំនួយ​ក្នុង​ការងារ​របស់​អ្នក​បាន។ ខណៈ​ពេល​កំពុង​ធ្វើដំណើរ អ្នក​អាច​និយាយ​ដាក់​ទូរស័ព្ទ​របស់​អ្នក នោះ​វា​នឹង​សរសេរ​តាម​អ្វី​ដែល​អ្នក​បាន​អាន។ អ្នក​ក៏​អាច​ប្រើ​វា សម្រាប់​ផ្ញើ​សារ សរសេរ​អ៊ីមែល ឬ​ក៏​បង្ហោះ Status នៅ​លើ​បណ្ដាញ​សង្គម Twitter ឬ Facebook ក៏​បាន។ ដើម្បី​ដំណើរការ​មុខងារ​របស់ Dragon Dictaion ទូរស័ព្ទ​ត្រូ​មាន​អ៊ីនធឺណិត។ Mint៖ ជាមួយ Mint គឺ​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​បុគ្គល​ជោគជ័យ​ក្នុង​ការ​គ្រប់គ្រង​ព័ត៌មាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួក​គេ​យ៉ាង​ស្ទាត់​ជំនាញ។ ជាមួយ Mint អ្នក​អាច​តាមដាន​នូវ​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល សូម្បីតែ​កំពុង​ធ្វើ​ដំណើរ​ក៏​អាច​គ្រប់គ្រង​បាន ដោយ​មិន​ចាំបាច់​ត្រូវការ​ក្រដាស ប៊ិច​សម្រាប់​កត់ត្រា​ទៀត​ឡើយ។ អាច​និយាយ​បាន​ថា Mint អាច​ជួយ​ពង្រឹង​គណនី​ធនាគារ​អនឡាញ​របស់​អ្នក ដោយ​ទប់ស្កាត់​ការ​ចំណាយ​ដោយ​គ្មាន​ដឹង​មូលហេតុ, ពង្រឹង​គណនី​វិនិយោគ​របស់​អ្នក ​គ្រប់គ្រង​បំណុល និង​ចំណាយ​បាន​ច្បាស់លាស់។ ប្រសិន​អ្នក​កំពុង​ចាយវាយ​ខ្ជះខ្ជាយ មិន​ដឹង​ប្រភព​ចំណាយ​នោះ ដូច្នេះ Mint ពិត​ជា​ស័ក្ដិសម​សម្រាប់​អ្នក​ សន្សំសំចៃ​ប្រាក់​សម្រាប់​ចាយវាយ​ឡើង​វិញ​បាន។ Evernote៖ Evernote ផ្ដល់​ឱ្យ​អ្នក​នូវ​ទំហំ​ចងចាំ​កិច្ចការ​ជាច្រើន​បាន ដោយ​អនុញ្ញាត​ឱ្យ​អ្នក​បង្កើត​កំណត់​ចំណាំ​ផ្សេងៗ ព័ត៌មាន​ផ្ទាល់​ខ្លួន(personal information), file, documents, photos, audio recordings, web pages, image និង​ជាច្រើន​ទៀត។ Evernote ថែមទាំង​បាន​ភ្ជាប់​មុខងារ search ដ៏​មាន​ប្រសិទ្ធភាព និង​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ផ្ទុក​ឯកសារ​យោង​សំខាន់ៗ​បាន​ថែមទៀត។ សម្រាប់​គណនី​ព្រីមៀម (premium) នឹង​អាច​ឱ្យ​អ្នក​រក្សា​ទុក​ទិន្នន័យ​ដល់​ទំហំ 1000MB/ខែ។ LinkedIn៖ ជាមួយ LinkedIn គឺ​មាន​ប្រយោជន៍​សម្រាប់​បុគ្គល​ជោគជ័យ​បង្កើត​ម៉ាកសញ្ញា​ផ្ទាល់​ខ្លួន (personal brand) ងាយស្រួល​ភ្ជាប់​ទំនាក់ទំនង និង​បង្ហាញ​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​រាល់​ពេល​មាន​បច្ចុប្បន្នភាព។ លើស​ពី​នេះ LinkedIn មាន​លក្ខណៈ ពិសេស គឺ​ផ្ដល់​ឱកាស​ក្នុង​ការ​ទទួល​បាន​នូវ​ដំបូន្មាន និង​ការ​បំផុស​គំនិត​ល្អៗ​ពី​បណ្ដា​អ្នក​ដឹកនាំ​មក​ពី​ក្រុមហ៊ុន​ឧស្សាហកម្ម​ដែល​មាន​ឥទ្ធិពល ទទួល​បាន​ការងារ​ល្អ​បំផុត​ដែល​អាច​ស្វែងរក​នៅ​លើ LinkedIn និង​អាច​ស្វែងរក​មនុស្ស​មនុស្ស​ស្គាល់​គ្នា​ បង្កើត​ទំនាក់ទំនង​ល្អ​បែប​សង្គម​ការងារ​បាន​ផងដែរ។ Pocket៖ អ្នក​មិន​ចាំបាច់​ធ្វើ​ឱ្យ​កិច្ចការ​ដែល​ត្រូវ​បំពេញ​ស្មុគស្មាញ ដោយសារ​ជាប់​អាន​មាតិកា​ព័ត៌មាន​ទាំង​មូល​នៅ​លើ​របស់​គេហទំព័រ Bloomberg Business ឬ Washington Post ទៀត​ហើយ ព្រោះ Pocket អាច​ឱ្យ​អ្នក save សាច់រឿង​ព័ត៌មាន​​មាន​លក្ខណៈ​យ៉ាង​សាមញ្ញ និង​អាច​បើក​អាន​ក្នុង​ពេលវេលា​ណាមួយ​ដ៏​ស័ក្ដិសម​សម្រាប់​អ្នក​បាន។ Casual Project Management៖ Casual Project Management គឺ​ជា business tool (​គន្លឹះ​អាជីវកម្ម) មួយ សម្រាប់​បង្កើត​គម្រោង​បាន​ងាយស្រួល មាន​លក្ខណៈ សាមញ្ញ ផ្ដល់​ឱ្យ​សមាជិក​ក្នុង​ក្រុម​ភ្ជាប់​ទំនាក់ទំនង​គ្នា​ក្នុង​ពេល​តែមួយ ងាយស្រួល​លើក​មតិ​ជុំវិញ​គម្រោង។ Slack៖ Slack គឺ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​ក្រុម​ការងារ ព្រោះ​វា​ភ្ជាប់​ទំនាក់ទំនង​រវាង​បុគ្គលិក​ជាច្រើន​បាន​យ៉ាង​រលូន។ ជាមួយ Slack អ្នក​អាច​បង្កើត​ការ​សន្ទនា​រវាង​គ្នា និង​មិន​ឱ្យ​ខកខាន​រឿង​ពិភាក្សា​គ្នា​ឡើយ។ វា​ជួយ​ក្រុម​របស់​អ្នក ដើម្បី​បង្កើន​ផលិតភាព​បន្ថែម​ទៀត ព្រមទាំង​ផ្ដល់​ជា platform ងាយស្រួល​ក្នុង​ដំណើរការ។

slack-logo

The Swizzle៖ Swizzle ជួយ​អ្នក​បញ្ឈប់ junk mail ដែល​ព្យាយាម​ផ្ញើ​ចូល inbox របស់​អ្នក ហើយ​អ្នក​ក៏​គ្មាន​ពេល​ក្នុង​ការ​បញ្ឈប់ (unsubscribe) ពី​បញ្ជី mailing list។ ជាមួយ Swizzle អ្នក​អាច unsubscribe ហើយ​ប្រមូល​រាល់ bulk mail មក​គ្រប់គ្រង​បាន​ងាយស្រួល៕
X
5s