នៅ​អឺរ៉ុប​ ​​ក្មេង​ជំទង់ៗ​អាយុ​ក្រោម ១៦ឆ្នាំ​​​មិនអនុញ្ញាតិឲ្យប្រើ​ Facebook និង Twitter ទេ!​



និយតករ​អឺរ៉ុប​បាន​អនុម័ត​បទបញ្ញត្តិ​ថ្មី​ដែល​អាច​រារាំង​ក្មេង​ជំទង់​ពី​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម។ បទបញ្ញត្តិ​ថ្មី​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់ប្ដូរ​ការ​ការពារ​ទិន្នន័យ (data protection) ក្នុង​តំបន់​អឺរ៉ុប ហើយ​គេ​រំពឹង​ថា នឹង​ចាប់​អនុវត្ត​ពី​ឆ្នាំ​២០១៦ ក្រោយ​នេះ​តទៅ។

ច្បាប់​ថ្មី​នេះ នឹង​កម្រិត​អាយុ​ក្មេង​ជំទង់​ ១៦ឆ្នាំ​ចុះក្រោម​គឺ​មិន​អាច​ប្រើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​បាន​ទេ បើ​ហ៊ាន​លួច​ប្រើ​នោះ​នឹង​ខុស​ទៅ​នឹង​ច្បាប់​ដែល​បាន​កំណត់ ម្យ៉ាង​ក៏​មិន​មាន​ការ​យល់​ព្រម​ពី​ឪពុកម្ដាយ​របស់​ពួក​គេ​ក្នុង​ការ​ប្រើ​សេវាកម្ម​ដូច​ជា Snapchat, Instagram, Facebook និង​បណ្ដាញ​សង្គម​ផ្សេង​ទៀត។ ច្បាប់​នេះ ក៏​អាច​ប្រែប្រួល​ទៅ​តាម​ប្រទេស​និមួយៗ​ដែរ ដែល​មាន​​សមាជិក​រដ្ឋ​ទាំង២៨ នៃ​សហភាព​អឺរ៉ុប​ជា​អ្នក​កំណត់​ចន្លោះ​អាយុ​ក្មេង​ជំទង់​មិន​អាច​ប្រើ Social Network អាច​ស្ថិត​ក្នុង​ចន្លោះ​ពី ១៣ឆ្នាំទៅ ១៦ឆ្នាំ​ចុះ​ក្រោម។ វា​អាច​ត្រូវការ​រយៈពេល ២ឆ្នាំ​ដើម្បី​ឱ្យ​ច្បាប់​ថ្មី​នេះ​ចូល​ជា​ធរមាន។ វា​ហាក់​ដូច​ជា​តឹងរ៉ឹង​បន្តិច សម្រាប់​លោក​នៅ​តំបន់​អឺរ៉ុប ហើយ​លោក​អ្នក​ក៏​ប្រហែល​គិត​ដូច្នេះ​ដែរ ព្រោះ​បើ​អ្នក​មាន​អាយុ​មិន​ទាន់​គ្រប់ ១៦ឆ្នាំ នោះ​មិន​អាច​ប្រើ​បណ្ដាញ​សង្គម​បាន​ឡើយ៕

X
5s