បុរសម្នាក់នេះមានសមត្ថភាពខ្ពស់អាចបង្កើតប្រព័ន្ធរថយន្តស្វ័យប្រវត្តិតែម្នាក់ឯងបានជោគជ័យ!
លោក George Hotz ត្រូវបានគេល្បីថា ជាអ្នកខ្លាំងខាងបំបែកប្រព័ន្ធកូដលើទូរស័ព្ទ iPhone របស់ Apple និងឧបករណ៍ហ្គេម PlayStation របស់ Sony ហើយពេលនេះ លោកមានសមត្ថភាពថែមទាំងអាចផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិនៅក្នុងការយានដ្ឋានរបស់លោកបានទៀត។
ក្នុងវីដេអូខាងក្រោម នឹងបង្ហាញនូវដំណើរការរបស់ប្រព័ន្ធរថយន្តបើកបរស្វ័យប្រវត្តិ ដែលប្រព័ន្ធនេះត្រូវបានបង្កើតដោយប្រើអេក្រង់ទំហំ ២១,៥អ៊ីញ ប្រព័ន្ធកុំព្យូទ័រ និងប្រព័ន្ធកាមេរ៉ាដាក់ពង្រាយជុំវិញរថយន្ត។ ប្រព័ន្ធរថយន្តស្វ័យប្រវត្តិរបស់ George Hotz បានប្រើនូវប្រព័ន្ធឆ្លាតវៃសិប្បនិម្មិតដែលមានសមត្ថភាពបំពេញមុខងារខ្ពស់ រៀនពីការបើកបររថយន្តរបស់អ្នកបើកបរផ្សេងៗ។ ប្រព័ន្ធទំនើបនេះ ត្រូវបានហៅឈ្មោះថា Comma.ai។
វីដេអូខាងលើពិតជាគួរឱ្យចាប់អារម្មណ៍លើប្រព័ន្ធរថយន្តស្វ័យប្រវត្តិនេះណាស់ ដែលវាអាចមានតម្លៃ ១០០០ដុល្លារក្នុងការផលិត។ វានឹងជាទីចាប់អារម្មណ៍ ដល់ក្រុមហ៊ុនរថយន្តដែលកំពុងអភិវឌ្ឍរថយន្ត self-driving ដូចគ្នា ហើយរង់ចាំមើលថា តើទៅថ្ងៃក្រោយ សូហ្វ៊ែរ និងបច្ចេកវិទ្យាថ្មីរបស់ George Hots នឹងត្រូវអភិវឌ្ឍបន្តឈានដល់កម្រិតទំនើបអស្ចារ្យយ៉ាងណាទៀត៕