Huawei ជាប់​លេខ៣ លក់​ស្មាតហ្វូន​​ដាច់​បំផុត​ក្នុង​ឆ្នាំ២០១៥ បាន​ ១០០លាន​គ្រឿង​



ក្រុមហ៊ុន Huawei ​បាន​ប្រកាស​អំពី​តួលេខ​លក់​ស្មាតហ្វូន​សរុប​ក្នុង​ឆ្នាំ២០១៥ នេះ គឺ​លក់​បាន ១០០លាន​គ្រឿង ដែល​នាំ​ឱ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​នេះ ជាប់​ចំណាត់​ថ្នាក់​លេខ៣ ជា​ក្រុមហ៊ុន​ក្ដាប់​ចំណែក​ទីផ្សារ​ស្មាតហ្វូន​ពិភពលោក​ធំ​ជាង​គេ​បន្ទាប់ពី Samsung និង Apple។

ក្រុមហ៊ុន​បាន​បញ្ចេញ​ស៊េរី​ស្មាតហ្វូន​ទំនើបៗ​ដែល​បាន​ជួយ​ជំរុញ​ទីផ្សារ​ទូរស័ព្ទ​ដៃ​ក្នុង​ឆ្នាំ​នេះ រួម​មាន​ម៉ូដែល Huawei P8 និង​ស៊េរី Mate S ជាដើម។ ក្រុមហ៊ុន​ស្មាតហ្វូន​លំដាប់​លេខ៣ លើ​លោក​នេះ ថែមទាំង​បាន​សហការ​ជាមួយ Google ក្នុង​ការ​ផលិត​ស្មាតហ្វូន Nexus 6P ក្នុង​ឆ្នាំ​នេះ​ផង​ដែរ ដែល​បាន​ជួយ​លើកស្ទួយ​ម៉ាក Huawei ក្នុង​សហរដ្ឋ​អាមេរិក និង​ទីផ្សារ​អឺរ៉ុប។ រង់ចាំ​មើល​ថា តើ​នៅ​ឆ្នាំ២០១៦ ខាង​មុខ Huawei នឹង​មាន​យុទ្ធសាស្ត្រ​ពង្រឹង​ទីផ្សារ​ស្មាតហ្វូន​យ៉ាងណា​ទៀត? តើ Huawei នឹង​បន្ត​ពង្រីក​ទីផ្សារ​បាន​ថែមទៀត​ឬ​យ៉ាងណា?
X
5s