គន្លឹះ ៦យ៉ាងជួយឱ្យអ្នកងាយស្រួលប្រើ iPhone នឹងទទួលបទពិសោធន៍ខ្ពស់ជាងមុន (មានវីដេអូ)
មិត្តអ្នកអានមួយចំនួនប្រហែលធ្លាប់បានយល់ដឹងច្រើនមកហើយអំពីមុខងារពិសេសៗនៅលើ iPhone យ៉ាងណាក៏នៅមានខ្លះ ទើបចាប់ផ្ដើមប្រើ ឬប្រើយូរហើយតែមិនមានពេលស្រាវជ្រាវច្រើន។ នៅលើ iPhone មានមុខងារពិសេសៗ ជួយសម្រួលអ្នកប្រើបានថែមមួយកម្រិតទៀតប្រសិនគេចេះប្រើ។ ទំព័រនេះ BizKhmer សូមបង្ហាញជូនគន្លឹះ ៦យ៉ាងដើម្បីប្រើ iPhone ប្រកបដោយបទពិសោធន៍ខ្ពស់។
https://youtu.be/DWFpIH6b72Y
១) បិទសារក្រើនរំលឹក (Turn off Notifications) ដើម្បីកុំឱ្យស៊ីថ្មខ្លាំង ម្យ៉ាងដើម្បីកុំឱ្យរំខានពេលអ្នកកំពុងសម្រាក៖ ចូលទៅ Settings → Notification Center → Switch off Alerts
២) ប្រើ Siri ដើម្បីកំណត់តារាងពេលវេលា (Siri Schedule)
៣) វាយអក្សរបានរហ័សជាងមុន (Faster Typing)៖ អ្នកអាចប្រើ Keybord Bludtooth ភ្ជាប់ជាមួយ iPhone។ ដើម្បីប្រើបានសូមចូលទៅ Settings → Bluetooth → រើសយកឧបករណ៍នោះ (Device)។
៤) អ្នកក៏អាចប្រើ Keyboard Shortcut ដើម្បីពន្លឿនការវាយអក្សរបានផងដែរ។ ដើម្បីកំណត់សូមចូលទៅ Settings → General → Keyboard រួច Add New Shortcut។
៥) សរសេរសារវែងៗដោយការអានសំឡេង (Dictate Longer Messages)៖ ដើម្បីប្រើមុខងារនេះ អ្នកត្រូវចុចលើប៊ូតុងមៃក្រូហ្វូនដែលមាននៅផ្នែកខាងឆ្វេងនិងខាងក្រោមលើ Keyboard។ បន្ទាប់ពីចុចលើប៊ូតុងនេះរួច មុខងារនឹងថតយកសំឡេងរបស់អ្នកអាន និងកត់ត្រាចេញជាពាក្យអក្សរភ្លាមៗតែម្ដង។
៦) ប្រើមុខងារក្រើនរំលឹកនៅពេលទៅដល់ទីតាំងដទៃ (Lacation-based Remider)៖ សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 7 ឡើងទៅ សូមចូលទៅ Remider នៅក្នុង Settings រួចចុចលើប៊ូតុងអក្សរ “i” រួចបើកមុខងារ (enable) ត្រង់ Remide me at a location រួចចូលទៅ Loacation ដើម្បីកំណត់៕