កំពូលទូរស័ព្ទ Galaxy S7 ចេញតម្លៃប្រហែលតែជាង ៤៦០ដុល្លារ នឹងចេញលក់អំឡុងខែមីនា ឆ្នាំ២០១៦
ក្រុមហ៊ុនសេវាទូរស័ព្ទដឹកមុខគេរបស់ចិន China Mobile ថ្មីៗនេះបានអះអាងថា កំពូលទូរស័ព្ទ Galaxy S7 របស់ Samsung នឹងបង្ហាញខ្លួននៅអំឡុងខែមីនាឆ្នាំ២០១៦ ក្រោយនេះ។ ការអះអាងនេះ ធ្វើឡើងនៅអំឡុងព្រឹត្តិការណ៍ថ្មីមួយ ដែលក្រុមហ៊ុនធ្វើបទបង្ហាញរំពឹងចំណែកទីផ្សាររបស់ខ្លួននៅប៉ុន្មានខែខាងមុខ។