Google និង Ford ត្រូវគេរាយការណ៍ថា ចាប់ដៃគ្នាបង្កើតក្រុមហ៊ុនថ្មីមួយដើម្បីផ្ដោតអភិវឌ្ឍរថយន្តស្វ័យប្រវត្តិ (self-drving car)
Google និង Ford នឹងបង្កើតក្រុមហ៊ុនថ្មីមួយទៀត ដែលផ្ដោតអភិវឌ្ឍតែទៅលើវិស័យរថយន្តស្វ័យប្រវត្តិ។ នេះបើយោងតាមរបាយការណ៍ពីគេហទំព័រ Yahoo! Autos។ ការចាប់ដៃសហការគ្នារវាងក្រុមហ៊ុនទាំងពីរ នឹងត្រូវលាតត្រដាងនៅក្នុងព្រឹត្តិការណ៍ CES ខែក្រោយ (ឆ្នាំ២០១៦) នេះហើយ។