LG នឹងនាំយកប្រព័ន្ធទូរទស្សន៍ជំនាន់ថ្មី webOS 3.0 ទៅបង្ហាញនៅ CES ដើមឆ្នាំ២០១៦
WebOS ដែលពីមុនជាប្រព័ន្ធប្រតិបត្តិការស្មាតហ្វូននោះ ឥឡូវបានបង្ហាញវត្តមាននៅលើទូរទស្សន៍ឆ្លាតវៃរបស់ LG ហើយ ដែលជាបច្ចេកវិទ្យាថ្មីសន្លាង។ LG នឹងនាំយកប្រព័ន្ធប្រតិបត្តិការ webOS 3.0 នេះទៅបង្ហាញនៅក្នុងពិព័រណ៍ CES 2016 ខែក្រោយនេះ តាមរយៈ Smart TV របស់ខ្លួន។ សូហ្វ៊ែរនេះអាចមិនមានការផ្លាស់ប្ដូរថ្មីច្រើននោះទេ ដោយសារវាត្រូវបានធ្វើបច្ចុប្បន្នពី webOS ជំនាន់មុន។
webOS 3.0 ត្រូវបានបង្កប់មុខងារមួយចំនួន ត្រូវបានឌីហ្សាញសម្រាប់ប្រើប្រាស់ជាមួយឧបករណ៍ទំនើបៗរបស់ LG ពិសេសទៀតនោះ ពេលនេះត្រូវក្រុមហ៊ុនផលិតប្រអប់ទូរទស្សន៍ set-top box តម្លៃធូរថ្លៃ។ WebOS 3.0 មានមុខងារល្អគួរកត់សម្គាល់មួយចំនួន។ អ្នកនឹងអាចចែកអេក្រង់ទូរទស្សន៍ជា ២ប៉ុស្តន៍ផ្សេងគ្នា អាចទស្សនាបានក្នុងពេលតែមួយ និងទស្សនារូបភាពកម្រិត blu-ray បាន។ អ្នកអាចដំណើរការកម្មវិធី Music Player app របស់ LG ស្ដាប់តន្ត្រីតាម speaker របស់ទូរទស្សន៍បាន ខណៈដែលអេក្រង់ទូរទស្សន៍បានបិទហើយក៏ដោយ។ ហើយក៏អាចបញ្ជាសម្ភារៈប្រើប្រាស់ឆ្លាតវៃក្នុងផ្ទះដោយប្រើកម្មវិធីទូរទស្សន៍ loTV app របស់ LG៕