​iPhone 6S និង iPhone 6S Plus ​ធ្លាក់​ថ្លៃ​ខ្លាំង​ជិត $200 នៅ​ឥណ្ឌា​



ទូរស័ព្ទ​ទំនើប​របស់ Apple ​ជំនាន់​ចុងក្រោយ​គឺ iPhone 6S និង iPhone 6S Plus ​ក្រៅពី​លក្ខណៈ​សម្បត្តិ​ទំនើប​ហើយ​នោះ តម្លៃ​ក៏​មិន​ធូរ​ថ្លៃ​​ដែរ សម្រាប់​ទីផ្សារ​ក្រៅ​ស្រុក (ក្រៅពី​ទីផ្សារ​អាមេរិក) ជាក់ស្ដែង​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាដើម គឺ​សុទ្ធតែ​ខ្ទង់​ពាន់​ដុល្លារ​ស្ដើង។ ប្រហែល​អាច​ជា​រឿង​ចាប់អារម្មណ៍​ដែរ ប្រសិន​កំពូល​ទូរស័ព្ទ​ទំនើប​នេះ​ធ្លាក់​ថ្លៃ​ខ្លាំង​រហូត​ដល់​ទៅ ២សន្លឹក​នោះ។ យ៉ាងណា នេះ​ជា​តម្លៃ​នៅ​លើ​ទីផ្សារ​ឥណ្ឌា​ប៉ុណ្ណោះ។ https://youtu.be/x_-B6VPXdWg ទូរស័ព្ទ iPhone 6S និង iPhone 6S Plus មាន​ការ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​រាយ​តម្លៃ iPhone ទាំងពីរ​ម៉ូដែល ខុសគ្នា​ទៅ​តាម​ទំហំ​មេម៉ូរី៖ -iPhone 6s ទំហំ 16GB → តម្លៃ ៧៣៣ដុល្លារ (​ចុះ​ពី ៩៣៧ដុល្លារ) -iPhone 6s ទំហំ 64GB → តម្លៃ ៩៥០ដុល្លារ (​ចុះ​ពី ១០៨៩ដុល្លារ) -iPhone 6s ទំហំ 128GB → តម្លៃ ១១៣៣ដុល្លារ (ចុះ​ពី ១២៤០ដុល្លារ) -iPhone 6S Plus ទំហំ 16GB → តម្លៃ ៩៣៣ ដុល្លារ (ចុះ​ពី ១០៨៩ដុល្លារ ) -iPhone 6S Plus ទំហំ 64GB → តម្លៃ ១១៤២ដុល្លារ (ចុះ​ពី ១២៤០ដុល្លារ) -iPhone 6S Plus ទំហំ 128GB → តម្លៃ ១៣០១ដុល្លារ (ចុះ​ពី ១៣៩១ដុល្លារ)

Apple ​អាច​បញ្ចុះ​តម្លៃ​លើ​ទូរស័ព្ទ iPhone ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ស្មាតហ្វូន​ឱ្យ​កាន់​តែ​ខ្លាំង​បាន។ ការ​កាត់បន្ថយ​តម្លៃ​លក់ iPhone 6S និង iPhone 6S Plus ធ្វើឡើង​បន្ទាប់​ពី​មាន​ការ​កាត់​បន្ថយ​តម្លៃ iPhone 5s ក្នុង​ប្រទេស​ឥណ្ឌា​កាលពី​សប្ដាហ៍៕
X
5s