ហាងលក់មាសមួយនៅវៀតណាម ឌីហ្សាញស្រោបមាសលើទូរស័ព្ទ BlackBerry Porsche P'9983 ដាក់លក់តម្លៃ ២៤៤០ដុល្លារ
ហាងលក់មាសនៅវៀតណាម Karalux ថ្មីៗនេះបានជ្រើសរើសស្មាតហ្វូនក្រុមហ៊ុន BlackBerry ម៉ូដែល Porsche Design P'9983 ដែលដំណើរការដោយ BlackBerry OS 10.3 ចេញកាលពីឆ្នាំមុន មករចនាស្រោបដោយមាសបង្កើនសោភណភាពបន្ថែម។ បន្ទាប់ពីស្រោបមាស តម្លៃទូរស័ព្ទរបស់ក្រុមហ៊ុនកាណាដានេះមានតម្លៃ ២៤៤០ដុល្លារអាមេរិក។