Galaxy S7 នឹងមានតម្លៃថ្លៃជាងស៊េរីមុន ដោយសារបំពាក់បច្ចេកវិទ្យាស្កេនប្រស្រីភ្នែកដ៏ទំនើប
របាយការណ៍មួយចេញពីប្រទេសប៉ូឡូញបានលើកឡើងថា លោកអ្នកអាចត្រូវត្រៀមលុយច្រើនបន្តិច ក្នុងការធ្វើជាម្ចាស់កំពូលទូរស័ព្ទជំនាន់ថ្មីរបស់ Samsung គឺ Glalaxy S7 ដែលនឹងសម្ពោធចេញដើមឆ្នាំ២០១៦។ មូលហេតុមួយដែលអាចធ្វើឲ្យតម្លៃទូរស័ព្ទ Galaxy ជំនាន់ទី៧ នេះឡើងខ្ពស់ជាងស៊េរីមុន គឺដោយសារបំពាក់បច្ចេកវិទ្យាទំនើបស្កេនប្រស្រីភ្នែក។