វ៉ែនតា Google Glass ជំនាន់ទី២ នឹងមានឈ្មោះ Enterprise Edition រឹងមាំជាងមុន ភ្ជាប់កាមេរ៉ាថតរូបបាន
បើទោះបីវ៉ែនតា Google Glass មិនទាន់ទទួលភាពជោគជ័យក៏ដោយ ប៉ុន្តែក្រុមហ៊ុនអ៊ីនធឺណិតយក្ស Google ហាក់មិនទាន់ចង់បោះបង់ចោលនូវគម្រោងផលិតវ៉ែនតាឆ្លាតវៃជំនាន់ទី២ នេះនៅឡើយ។ វ៉ែនតាជំនាន់ទី២ នឹងមានឈ្មោះ Google Glass: Enterprise Edition ដែលនឹងត្រូវផលិតសម្រាប់គោលដៅទីផ្សារខ្នាតសហគ្រាស (Enterprise market) ពោលមិនមែនសម្រាប់ទីផ្សារអ្នកប្រើទូទៅនោះទេ។ ខាងក្រោមនេះ គឺជារូបថតដែលត្រូវគេអះអាងថា ជាវ៉ែនតាជំនាន់ថ្មីរបស់ Google។