Apple ​ឈ្នះ​គេ​លើ​ការ​លក់ឧបករណ៍អេឡិចត្រូនិកចល័ត (Mobile device) ក្នុងរដូវ​វិស្សមកាល​ឆ្នាំនេះ ឈ្នះ Samsung គុណ​នឹង​២​



ប្រមាណ​ជិត​ពាក់កណ្ដាល​នៃ​ឧបករណ៍​អេឡិចត្រូនិក​ចល័ត (mobile device) ទាំងអស់​ដែល​បាន​លក់​ចេញ​នៅ​រដូវ​វិស្សមកាល​ចុង​ឆ្នាំ​២០១៥ នេះ​គឺ​សុទ្ធតែ​ជា​ផលិតផល​របស់​ក្រុមហ៊ុន Apple។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​ពី​ក្រុមហ៊ុន​វិភាគ​ទីផ្សារ Flurry។ ក្នុង​នោះ ក្រុមហ៊ុន Apple ​បាន​ក្ដោបក្ដាប់​ចំណែក​ទីផ្សារ​បាន ៤៩,១% ខណៈ​ដែល Samsung ​យក​បាន​ត្រឹម ១៩,៨%។

1

ផលិតផល​អេឡិចត្រូនិក​ចល័ត​របស់ Samsung លក់​ចេញ​នៅ​រដូវ​វិស្សមកាល​ចុង​ឆ្នាំ​២០១៥​នេះ យក​បាន ១៩,៨% ដែល​អត្រា​នេះ​មាន​ការ​កើនឡើង ២,‌១% ប្រៀបធៀប​នឹង​ឆ្នាំ​ទៅ។ រីឯ Nokia, LG និង Xiaomi ​ក្ដាប់​ចំណែក​ទីផ្សារ​រៀង​ខ្លួន​គឺ ២,០%, ១,៧% និង ១,៥%។ តាម​ក្រាប​ខាង​លើ​គេ​ពុំ​បាន​ឃើញ​ឈ្មោះ​ក្រុមហ៊ុន Sony ​ជាប់​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ដែល​លក់​ដាច់​ជាង​គេ​ទាំង ៥ក្រុមហ៊ុន​នោះ​ទេ។

2

ងាក​មក​មើល​ក្រាប​ខាង​លើ​នេះ​ទៀត គេ​ឃើញ​ថា ប្រភេទ​ទូរស័ព្ទ​ដែល​លក់​ដាច់​ខ្លាំង​ជាង​គេ​នោះ​គឺ​ទូរស័ព្ទ​ទំហំ​សម​ល្មម (Medium Phone) ដែល​មាន​ចំណែកទីផ្សារ​រហូត​ដល់ ៥៤% ​ខណៈ​ដែល​ផេប្លេត (Phablet) មាន ២៧% ​ហើយ​ថេប្លេត​ទំហំ​តូចៗ (Small Tablet) និង​ថេប្លេត​ទំហំ​ពេញ (Full-size Tablet) ​លក់​បាន ៩% ដូច​គ្នា។ ទីផ្សារ​តិច​ជាង​គេ​នោះ​គឺ​ទូរស័ព្ទ​ទំហំ​តូច (Small Phone) ដែល​មាន​តែ ១% ប៉ុណ្ណោះ។

3

ចំណែក​ក្រាប​ខាង​លើ​​នេះ​វិញ បង្ហាញ​ពី​ចំណែក​ទីផ្សារ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ ដែល​បង្ហាញ​ថា អ្នក​ដែល​ទិញ​ប្រើ​ឧបករណ៍ Android ​ច្រើន​តែ​ជ្រើសរើស​យក​ផេប្លេត (Phable) មាន​ដល់​ទៅ ៥០%។ រីឯ​អ្នក​ដែល​ទិញ​ឧបករណ៍ iOS ​ច្រើន​តែ​ជ្រើសរើស​យក​ទូរស័ព្ទ​ទំហំ​សម​ល្មម (Medium Phone) ​មាន​ដល់​ទៅ ៦៥%៕
X
5s