ល្បិច​ប្រើ iPhone ឱ្យ​ឆ្លាតវៃ ៥ចំណុច​មាន​តែ​អ្នក​ជំនាញ​ប្រើ​ស្មាតហ្វូន​ទេ​ទើប​ដឹង​



​ទូរស័ព្ទ iPhone ​មាន​មុខងារ​អាថ៌កំបាំង​ជាច្រើន ក្នុង​នោះ​ក៏​មាន​មុខងារ​កំណត់​ម៉ោង​គេង លើ​ការ​ស្ដាប់​តន្ត្រី និង​មុខងារ​ពិសេស​ជាច្រើន​ទៀត។ ខាងក្រោម​នេះ​គឺ​ជា​គន្លឹះ​ប្រើ iPhone ប្រកប​ដោយ​ភាព​ឆ្លាតវៃ ៥ចំណុច​ដែល​លោក​អ្នក​អាច​ស្វែងយល់​បន្ថែម​បាន៖ https://youtu.be/h3ti0ZXUMcY ១) បើក​មុខងារ​កែ​ពាក្យ និង​បន្ថែម​សន្ធានសញ្ញា (Make Auto-correct Keep the Apostrophe)៖ ប្រសិន​លោក​អ្នក ​វាយ​អក្សរ​មួយ​តួ​ចុងក្រោយ​នៃ​ពាក្យ​ពីរ​ដង នោះ​វា​នឹង​បន្ថែម​សន្ធាន​សញ្ញា​ត្រឹមត្រូវ​មួយ។ ២) ប្ដូរ​ទិសដៅ​លើ​ទម្រង់​ថត Panorama Mode៖ ដោយ​ចុច​លើ Arrow ​នោះ​អ្នក​នឹង​អាច​ធ្វើការ​ប្ដូរ​ទិសដៅ​ទម្រង់​ថត Panorama បាន។ ៣) Save ​ផែនទី Google Maps ​សម្រាប់​ប្រើ​ពេល​អត់​អ៊ីនធឺណិត (ងាយស្រួល​សម្រាប់​ការ​ធ្វើ​ដំណើរ)៖ ​វាយ​ឃ្លា “OK MAPS” ​ទៅ​ក្នុង​របារ​ស្វែងរក (Search Bar) រួច​ហើយ​ចុច Save ផែនទី និង​ដាក់ឈ្មោះ។ ចុច​លើ​របារ​ម៉ឺនុយ (Menu Bar) នៅ​ខាង​លើ ជាប់​នឹង​របារ​ស្វែងរក (Search Bar) ​ដើម្បី​បង្ហាញ​ផែនទី​ដែល​បាន Save មុនៗ​ទាំងអស់។ ៤) បិទ​តន្ត្រី​តាម​ការ​កំណត់​ម៉ោង​ឱ្យ​បិទ (ល្អ​ប្រើ​នៅ​ពេល​ស្ដាប់​តន្រ្តី​មុន​ពេល​គេ ហើយ​វា​នឹង​បិទ​ដោយ​ស្វ័យប្រវត្តិ​តាម​ពេល​កំណត់ ខណៈ ពេល​អ្នក​កំពុង​លង់លក់) សូម​ទស្សនា​វីដេអូ។ ៥) បង្ហាញ​ភ្លើង LED flash ​ពេល​មាន​សារ Notification៖ ចូល​ទៅ Settings → General → Accessibility រួច​ហើយ​បើក (enable) លើ LED Flash for Alert។
X
5s