ការបដិវត្តន៍​​​ ៨ចំណុចប្រកប​ដោយ​គំនិត​ច្នៃប្រឌិត​​ខ្ពស់​លើ​ឧស្សាហកម្ម​កុំព្យូទ័រ​ជឿលឿន​



មក​ដល់​ពេល​នេះ កុំព្យូទ័រ​ពិត​ជា​ដើរ​តួនាទី​យ៉ាង​សំខាន់ ជា​ឧបករណ៍​អេឡិចត្រូនិក​ប្រើ​សម្រាប់​កិច្ចការ​ទូទៅ ដែល​អាច​ឱ្យ​គេ​ប្រើប្រាស់ និង​បង្កើត​កម្មវិធី​គណនា​ផ្សេងៗ​បាន។ ដូច្នេះ បណ្ដា​ក្រុមហ៊ុន​កុំព្យូទ័រ​ធំៗ​លើ​លោក នាំ​គ្នា​អភិវឌ្ឍ​ដោយ​ច្របាច់​បញ្ចូល​បច្ចេកវិទ្យា មុខងារ និង​ឌីហ្សាញ​រូបរាង​កាន់តែ​ស្អាត និង​ទំនើប​ជាង​មុន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ខាងក្រោម​នេះ គឺ​ជា​ការ​អភិវឌ្ឍ ៨យ៉ាង​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប៖

  1. បម្រើបម្រាស់​កុំព្យូទ័រ​មាន​ការ​ផ្លាស់ប្ដូរ​ថ្មី​ងាយស្រួល​យក​តាម និង​មុខងារ​ថ្មី​សំបូរ​បែប
    បច្ចុប្បន្ន​មាន​ការ​អភិវឌ្ឍ​ម៉ាស៊ីន​កុំព្យូទ័រ​ជាច្រើន​ម៉ូត ច្រើន​ម៉ាក​ដើម្បី​បំពេញ​តាម​តម្រូវការ ពិសេស​គឺ​ងាយស្រួល​យក​តាម​ខ្លួន និង​កាន់ថ្ម​បាន​យូរ។ ដោយសារ​តែ​បែប​នេះ គេ​បាន​ផលិត​ជា​ឧបករណ៍​អេឡិចត្រូនិក​ចល័ត​មាន​មុខងារ​គណនា​ខ្លះៗ ងាយស្រួល​សម្រាប់​អ្នក​ជំនួញ ប្រើប្រាស់​សម្រាប់​កិច្ចការ​ល្មមៗ។ ជាក់ស្ដែង​ថេប្លេត iPad របស់ Apple ដែល​ភ្ជាប់​ប៊ិច iPad Pro Pencil និង​កុំព្យូទ័រ Surface Pro 4 ដែល​មាន​ប៊ិច។
  2. Windows ត្រូវ​បាន​បំពាក់​មុខងារ​ជំនួយការ​ឆ្លើយឆ្លង Cortana ងាយស្រួល​សម្រាប់​ការ​ស្វែងរក (Search) មុខងារ​ជំនួយការ​ឆ្លងឆ្លើយ Voice Assistant  ​មិន​ត្រឹមតែ​មាន​ប្រើ​នៅ​លើ​ឧបករណ៍​ចល័ត​ដូច​ជា ស្មាតហ្វូន និង​ថេប្លេត​ប៉ុណ្ណោះ​ទេ តែ​ពេល​នេះ Microsoft ក៏​បាន​បំពាក់ Cortana នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ផង​ដែរ។ សូម​បញ្ជាក់​ថា Samsung មាន S-Voice, Apple មាន Siri រីឯ Microsoft មាន Cortana។ មុខងារ​នេះ នឹង​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក (Search) ដោយ​គេ​គ្រាន់តែ​ប្រើ​សំឡេង​ប៉ុណ្ណោះ។
  3. Laptop ប្រើ​តែ​រន្ធ USB ជំនាន់​ថ្មីបច្ចុប្បន្ន​គេ​ឃើញ​ប្រភេទ​រន្ធ USB ថ្មី​គឺ Type-C នេះ​នៅ​មាន​នៅ​លើ​កុំព្យូទ័រ MacBook ​អេក្រង់ ១២អ៊ីញ របស់ Apple។ USB Type-C មាន​លក្ខណៈ ពិសេស​អាច​ឱ្យ​គេ​ដោត​ប្រើ​ជាមួយ​ឧបករណ៍​បន្ថែម​ក្រៅ (removable drive) ដោយ​មិន​ប្រកាន់​ខាង ម្យ៉ាង​ក៏​មាន​ល្បឿន​បញ្ជូន​ទិន្នន័យ​រហ័ស​ជាង​មុន​ថែមទៀត។
  4. ​Windows ស្ថិត​នៅ​លើ USB Drive ​ងាយស្រួល​ដាក់​តាម​ខ្លួនប្រភេទ​កុំព្យូទ័រ​ស្ថិត​នៅ​លើ USB Drive ឬ​ដែល​គេ​ហៅ​ថា PC Stick បច្ចុប្បន្ន​កំពុង​មាន​ការ​អភិវឌ្ឍ ផ្ដល់​ភាព​ងាយស្រួល​យក​តាម​ខ្លួន។ PC Stick មាន​ទំហំ និង​រូបរាង​ប្រហាក់ប្រហែល​នឹង USB Flash Drive អីចឹង ដូច្នេះ​គេ​នឹង​ងាយស្រួល​បើក​ដំណើរការ​ប្រើប្រាស់​នៅ​គ្រប់​ទីកន្លែង​ឱ្យ​មាន​អេក្រង់​សម្រាប់​ត​ភ្ជាប់។ PC Stick ត្រូវ​គេ​ផលិត​បំពាក់​អង្គ​ប្រតិបត្តិ RAM និង​មេម៉ូរី​ដូច​កុំព្យូទ័រ​ទូទៅ​ដែរ។ PC Stick ជំនាន់​ក្រោយៗ ថែមទៀត​អាច​ប្រើ​ជាមួយ​អេក្រង់ iPad ​បាន​ទៀត​ផង។ កុំព្យូទ័រ​ត្រូវ​បាន​ឌីហ្សាញ​ពិសេស អាច​បត់​អេក្រង់​បាន​ដោយ​សេរីក្រុមហ៊ុន​កុំព្យូទ័រ​បាន​សិក្សា​អំពី​ទម្លាប់​អ្នក​ប្រើ ដោយ​ផលិត Laptop ស៊េរី​ក្រោយៗ​ភ្ជាប់​អេក្រង់​ងាយស្រួល​បត់​បាន​ច្រើន​កាលៈទេសៈ ជា​ច្រើន​មុំ។ Laptop ខ្លះ​ថែមទាំង​អាច​ឱ្យ​គេ​ដក keyboard ចេញ​ប្រែ​រូបរាង​កុំព្យូទ័រ​ទៅ​ជា​ថេប្លេត​ក៏​មាន។
  5. Laptop ​មាន​កម្រាស់​រឹតតែ​ស្ដើង ទម្ងន់​រឹតតែ​ស្រាលដោយសារ​បច្ចេកវិទ្យា​កាន់តែ​ទំនើប គេ​បាន​បង្រួម​ឧបករណ៍​អេឡិចត្រូនិក​ពី​ទំហំ​ធំ មក​តូច តែ​មាន​សមត្ថភាព​ខ្ពស់​ជាង​ជំនាន់​ឧបករណ៍​ធំៗ​ទៅ​ទៀត។ ដោយសារ​តែ​បែប​នេះ ទើប​គេ​បាន​ផលិត និង​រចនា​ម៉ូត Laptop រឹតតែ​ស្ដើង ស្អាត និង​មាន​ទម្ងន់​ស្រាលៗ ងាយស្រួល​យក​តាម​ខ្លួន។
  6. កុំព្យូទ័រ​សំបូរ​បែប​នាំ​ឱ្យ​មាន​តម្លៃ​ធូរថ្លៃមិន​មាន​អ្វី​ចម្លែក​ទេ កាលណា​កុំព្យូទ័រ​កាន់តែ​មាន​លក់​ច្រើន​នៅ​លើ​ទីផ្សារ នោះ​នឹង​នាំ​ឱ្យ​តម្លៃ​របស់​វា​ធូរ​ថ្លៃ​ទៅ ​តាម​នោះ​ដែរ។ ស៊េរី​ក្រោយ​ដេញ​ស៊េរី​មុនៗ ជាហេតុ​នាំ​ឱ្យ​ស្តុក​ទំនិញ​កើន​ឡើង ម្យ៉ាង​អតិថិជន​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ទិញ ទើប​ធ្វើ​ឱ្យ​ឈ្មួញ​បញ្ចុះ​តម្លៃ។
  7. កុំព្យូទ័រ​ត្រូវ​បាន​ផលិត​ភ្ជាប់​សមត្ថភាព​ខ្ពស់​សម្រាប់​លេង​ហ្គេម (Gaming PC)បច្ចុប្បន្ន​កុំព្យូទ័រ​សម្រាប់​លេង​ហ្គេម Gaming PC ក៏​កំពុង​ត្រូវ​បាន​អភិវឌ្ឍ​ខ្លាំង​ដែរ។ ដោយសារ​មើល​ឃើញ​អតិថិជន​មួយ​ផ្នែក​និយម​កម្សាន្ត​ជាមួយ​ហ្គេម​កុំព្យូទ័រ ទើប​គេ​ផលិត​ដោយ​បំពាក់​សមត្ថភាព​ខ្ពស់ CPU ​ល្បឿន​លឿន ហើយ RAM និង​ក្រាហ្វិក​មាន​ទំហំ​ធំ៕
X
5s